ខេត្តព្រះសីហនុៈមនុស្សម្នាក់ត្រូវបានកម្លាំងជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួនមនុស្ស នៅត្រង់ចំណុចមុខអូតែលហុងកុង មានទីតាំងស្ថិតនៅក្រុង ខេត្តព្រះសីហនុ កាលពីវេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃទី១៥
ខែតុលា ឆ្នាំ២០១៤ សង្សយ័ករណីចែកចាយជួញដូរគ្រឿងញៀន ។
លោកវរះសេនីយ៌ត្រី តាក សារិទ្ធ នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្គ្រាបមុខសញ្ញាចែកចាយជួញដូរគ្រឿងញៀន ដោយយើងបានបង្កប់កម្លាំងជំនាញធ្វើការស្រាវជ្រាវរកមុខសញ្ញាចែកចាយគ្រឿងញៀន នៅពេលដែលជនសង្ស័យចុះពីឡានក្រុងមកដល់ចំណុចមុខអូតែល ហុងកុង កម្លាំងជំនាញក៌ធ្វើការឃាត់ខ្លួន និងដកហូតបាននូវថ្នាំញៀន ។ លោកវរះសេនីយ៌ត្រី តាក សារិទ្ធ ឪ្យដឹងបន្តថា ជនសង្សយ័ចែកចាយជួញដូរគ្រឿងញៀន មានឈ្មោះ ឃុន យ៉ារីន ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត នៅស្រុកត្រាំង ខេត្តតាកែវ ។
វត្ថុតាងដែលយើងធ្វើការដកហូតបាន មានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (iceទឹកកក) ចំនួន០១កញ្ចប់តូច ស្មើរនឹង ៤.៨ក្រាម និងទូរសព្ទ័ដៃចំនួន០១គ្រឿង ។
លោកវរះសេនីយ៌ឯក សាន់ ប៊ុនថន ស្នងការរងទទួលបន្ទុកកណ្តាលបទល្មើសបានឪ្យដឹងថា ជនសង្ស័យចែកចាយគ្រឿងញៀនដែលសមត្តកិច្ចជំនាញធ្វើការឃាត់ខ្លួន នេះជាសិស្សដែលទើបនឹងប្រឡងជាប់បាក់ឌុបថ្មីៗ ត្រូវបានធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់វិធានការទៅតាមផ្លូវច្បាប់ ៕