អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់បន្ទប់ទឹកសាធារណៈក្នុងក្រុងកំពង់ចាម

0

ខេត្តកំពង់ចាម ៖ ឯកឧត្ដម  អ៊ុន  ចាន់ដា  អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម  នាព្រឹកថ្ងៃទី ២៨  ខែធ្នូ  ឆ្នាំ ២០២៣ នេះ  បាន អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ វឌ្ឍនា ភាព សសាងសង់បន្ទប់ទឹកសាធារណៈ នៅបណ្តោយសួនច្បារមាត់ទន្លេ ក្រោមគល់ស្ពានគីហ្សូណា  ក្រុងកំពង់ចាម ដេីម្បីពន្លឿនការសាងសង់ឲ្យរួចរាល់តាមកាលកំណត់ និងសំណង់ប្រកបដោយគុណភាពប្រយោជន៍ដល់ការប្រើប្រាស់បានយូរអង្វែង។

ក្នុងអង្គសន្និបាតរបស់រដ្ឋបាលខេត្តកំពង់ចាម ថ្មីៗ នេះដែរ  ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  បានណែនាំលើការងារលើកកម្ពស់សោភណភាពបរិស្ថាន និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ  ក្នុងនោះ – រដ្ឋបាលក្រុង ស្រុក ឃុំ-សង្កាត់ ត្រូវបន្តយកចិត្តទុកដាក់ រៀបចំផែនការអភិវឌ្ឍន៍មូលដ្ឋាន  ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

-រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ខិតខំដោះស្រាយ ខិតខំអភិវឌ្ឍ លើកកម្ពស់ការថែរក្សាការពារបរិស្ថាន អនាម័យ សោភ័ណភាពនៅតាមមូលដ្ឋាននីមួយៗ ។

-រដ្ឋបាលក្រុង-ស្រុក ត្រូវបន្តពង្រឹងការអនុវត្តយន្តការគ្រប់គ្រងសំណល់រឹងរាវ ដើម្បីការពារបរិស្ថាន អនាម័យនៅតាមមូលដ្ឋាន។

-រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ បន្តយកចិត្តទុកដាក់ក្នុងការគ្រប់គ្រង និងការសាងសង់ សំណង់គ្រប់ប្រភេទដែលរំលោភលើដីចំណីផ្លូវ ទន្លេ បឹង ព្រែក អូរ ប្រឡាយ។ល។

-ត្រូវបន្តទប់ស្កាត់ការដ្ឋានសាងសង់ដែលរំលោភលើប្រព័ន្ធប្រឡាយ ប្រព័ន្ធរំដោះទឹក នៅតាមមូលដ្ឋាន និងការសាងសង់សំណង់គ្មានច្បាប់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

-បន្តខិតខំទប់ស្កាត់ និងខិតខំលើកកម្ពស់ការថែរក្សាការពារបរិស្ថាន អនាម័យ សោភ័ណភាពនៅតាមមូលដ្ឋាននីមួយៗ ផ្តើមចេញពីចំណុចនេះ រដ្ឋបាលក្រុង-ស្រុកបន្ត ខិតខំសហការជាមួយមន្ទីរពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍សំដៅខិតខំកែលម្អសោភ័ណ្ឌភាព បង្កើតតំបន់បៃតង នៅតាមទីកន្លែងសាធារណៈ និងរមណីយដ្ឋានធម្មជាតិ និងកែឆ្នៃនានា  ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។

-ខិតខំទប់ស្កាត់ការរំលោភបំពានកាន់កាប់ខុសច្បាប់ តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ ជំរុញការអភិរក្សថែរក្សាសម្បត្តិវប្បធម៌  ៕