កំពង់ឆ្នាំង៖ កុមារាម្នាក់ត្រូវសត្វពស់ពព្លាក់មួយក្បាលចឹកចំកែងឈើឆ្វេង បណ្តាលអោយពឺតចុងចាប់ យ៉ាងខ្លាំង ខណៈដែលកុមាររងគ្រោះត្រឡប់មកពីមើលគេរាំធុងបាស់វិញ ។ ហេតុការណ៏ពស់ចឹកនេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរំលងឈានចូល ថ្ងៃទី០៤ ខែមិនាឆ្នាំ២០១៤ ស្ថិតក្នុង ភូមិប្រស្និប ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
កុមាររងគ្រោះមានឈ្មោះ សៀប សៀង អាយុ១៦ឆ្នាំ បាននិយាយនៅក្នុងមន្ទីរពេទ្យខេត្តនៅព្រឹក ថ្ងៃទី ០៤ ខែ មិនា នេះថា៖ មុនពេលកើតហេតុរូបគេបានត្រឡប់ពីមើលគេរាំធុងបាស់វិញ បានជិៈកង់ មកដល់ផ្ទះ ហើយបានបណ្តើរកង់ចូលក្រោមផ្ទះ ស្រាប់តែមានសត្វពស់ពព្លាក់មួយក្បាល ចឹកចំកែងជើង ឆ្វេង បណ្តាលអោយចុកចាប់ជាខ្លាំង ។
ភ្លាមៗនោះ ឪពុកគេបានចុះមកជួយដោយវ៉ៃសត្វពស់នោះងាប់ ហើយបានប្រញាប់ដឹករូបគេមកមណ្ឌលសុខភាពស្រុកបររិបូរណ៏ ហើយបានបន្តដឹកមកមន្ទីរពេទ្យ ខេត្តជាបន្តទៀត ។ កុមាររងគ្រោះបានបន្តថា រូបគេជាកូនទី ៤ ក្នុងចំណោមបងប្អូនប្រុសស្រី៤នាក់ ។ ថ្ងៃកើតហេតុ រូបគេមិននឹកស្មានថាមានសត្វពស់នៅក្រោមផ្ទះសោះ ព្រោះកន្លងមកមិនដែលមានឃើញសត្វពស់ មកនៅក្រោមផ្ទះម្តងណាឡើយ ។ ពេលនេះរូបគេខានបានទៅរៀន៣-៤ថ្ងៃហើយគួរស្តាយណាស់។
គ្រូពេទ្យដែលបានជួយសង្គ្រោះកុមារាខាងលើបាននិយាយថា៖ បានរួចផុតពីគ្រោះថ្នាក់ហើយ ព្រោះបានប្រញាប់ដឹកមកកាន់មន្ទីរពេទ្យទាន់ពេលវេលា ។ លោកគ្រូពេទ្យក៏បានបញ្ជាក់ដែរថា ពស់ ពព្លាក់នេះ បើទោះជាគ្មានពិសអាចសម្លាប់មនុស្សបានដូចពិសពស់ដទៃទៀតមែន ប៉ុន្តែពិសរបស់វា ចឹកចំត្រង់ណាដំបៅរលួយត្រង់ហ្នឹង ហើយបើមិនប្រញាប់មកអោយគ្រូពេទ្យជួយព្យាបាលបន្សាបពិស ទាន់ពេលទេនោះយូនឹងឆាប់អាចស្លាប់ដូចគ្នា ។ហេតុនេះបើសិនមានមនុស្សស្លាប់ដោយពស់ចឹកត្រូវ ប្រញាប់យកមកពេទ្យអោយទាន់ពេលវេលា៕