កិច្ចប្រជុំសាមញ្ញលើកទី៥៥ របស់ក្រុមប្រឹក្សាខេត្តកែប អាណត្តិទី៣

0

ខេត្តកែប: នៅសៀលថ្ងៃទី២៨ ខែធ្នូ  ឆ្នាំ២០២៣
នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ  និងមន្ត្រីចំណុះឱ្យសាលាខេត្តជាច្រើននាក់ទៀត។

កិច្ចប្រជុំដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈ ចំនួន៥ រួមមាន៖១-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥៤ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ កាលពីថ្ងៃពុធ ២រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

២-របាយការណ៍ប្រចាំខែធ្នូ របស់គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត៖គណៈកម្មាធិការលទ្ធកម្ម
គណកម្មាធិការសម្របសម្រួលបច្ចេកទេស
គណៈកម្មការសុរិយោដីខេត្ត
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ
របាយការណ៍ប្រចាំខែធ្នូ របស់ការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលខេត្ត

៣-សេចក្តីពញរាងរបាយការណ៍ ស្តីពីសកម្មភាពសំខាន់ៗ ដែលបានអនុវត្តន៍ដោយគណៈអភិបាលខេត្ត ក្នុងចន្លោះកិច្ចប្រជុំសាមញ្ញលើកទី៥៤ ដល់កិច្ចប្រជុំសាមញ្ញលើកទី៥៥ របស់ក្រុមប្រឹក្សាខេត្ត ។

៤-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែធ្នូ  និងសេចក្តីព្រៀងរបាយការណ៍ បូកសរុបលទ្ធផលការងារប្រចាំឆមាសទី២ ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តន៍ការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត ,៥-បញ្ហាផ្សេងៗ៕ សេង ណារិទ្ធ