​រយះពេល​៩​ខែ សាខា​ពន្ធដារ​ក្រុងព្រះសីហនុ​ប្រមូល​ព័ន្ធ​បាន​ចំនួន ៩៤%​នៃ​ផែនការ ប្រចាំឆ្នាំ​

0

​ខេត្ត​ព្រះសីហនុ​ ​លោក នុត វុត្ថា ប្រធាន​សាខា​ពន្ធដារ​ក្រុងព្រះសីហនុ​បាន​ឪ្យ​ដឹងថា រយះពេល​៩ ខែ​ដើមឆ្នាំ​២០១៤​នេះ សាខា​ពន្ធដារ​ក្រុងព្រះសីហនុ​ប្រមូល​ព​ន្ធ័​បាន​ចំនួន ១៩.០២៧.៣២១.៧៥៤​រៀល ស្មើនឹង​៩៤% ក្នុងនោះ​ពន្ធ​ប្រថាប់ត្រា​មាន​ចំនួន ៨.២៧៧.៦៣២.៥៨៤​រៀល ស្មើនឹង ១០២%

ពន្ធ​ដី​មិន​ប្រើប្រាស់​ចំនួន ៦៦០.១៥៦.៨៩៦​រៀល ស្មើរ​នឹង​៥៥០% ពន្ធ​អចលនទ្រព្យ​មាន​ចំនួន ៣.៤១០.៧០៤.០៨៤​រៀល ស្មើរ​នឹង ១១០% ពន្ធ​លើ​មធ្យោបាយ​មាន​ចំនួន ១.០០៨.៩១០.៥៣៧​រៀល ស្មើរ​នឹង ៥០% ។IMG_5464
​ ​

លោក​ប្រធាន​សាខា​ពន្ធដារ​បាន​ឪ្យ​ដឹង​បន្តថា នៅ​រយះពេល​៣​ខែ​ខាងមុខនេះ សាខា​ពន្ធដារ​ក្រុងព្រះសីហនុ និង​ខិតខំ​ប្រមូល​ពន្ធ​បន្តទៀត ដើម្បី​ធ្វើយ៉ាងណា​ឪ្យ​ការប្រមូល​ពន្ធ​ក្នុង​ឆ្នាំ​២០១៤​នេះ តាម​ការកំណត់​របស់​ច្បាប់​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​២០១៤ ។ មន្ត្រី​សាខា​ពន្ធដារ បាន​សហការគ្នា​បានល្អ ក្នុងការ​បំពេញការងា​រ​ប្រមូល​ពន្ធ​ក្នុង​រយះពេល​ជិត​៩​ខែ ដើមឆ្នាំ​២០១៤ បាន​រហូតដល់​៩៤% លោក​សង្ឃឹមថា នៅក្នុង​ឆ្នាំ​២០១៤​នេះ សាខា​ពន្ធដារ​ក្រុងព្រះសីហនុ នឹង​ប្រមូល​ចំណូល​ពន្ធ​លើស​ផែនការ​ប្រចាំឆ្នាំ​ជាក់​ជាមិនខាន​ឡើយ ។ IMG_5468

ដោយ​យើង​បាន​សហការ​ជាមួយ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ព្រមទាំង​ធ្វើការ​ប្រជុំ​ផ្សព្វផ្សាយ​ដល់​អ្នក​ពាក់​ព​ន័​និង​ការជាប់​ពន្ធ និង​ផ្សព្វផ្សាយ​តាម​ប្រពន្ធ​ឃោសនា និង​វិទ្យុ ទូរ​ទស្ស​ន៌ ការ​សែត ឪ្យ​ប្រជាពលរដ្ឋ​ដែលមាន​កាតព្វកិច្ច​បង់​ពន្ធ​ចូលរ​មក​បង់ពន្ធ​តាម​ការកំណត់​របស់ខ្លួន ចៀសវាង​ការរក​ឃើញថា ម្ចាស់​អាជីវកម្ម ឬ​ម្ចាស់​ដី​មិន​ប្រើប្រាស់​ណា​មិនបាន​ចូលមក​បង់ពន្ធ​ប្រចាំឆ្នាំ​តាម​ការកំណត់​នោះទេ យើង​នឹង​ធ្វើការ​ផាក​ពិ​និ័​យ​ទៅតាម​ផ្លូវច្បាប់ ។ លោក ប្រធាន​សាខា ក៌​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ក៌​ដូចជា​ម្ចាស់​អចល​នះ​វត្ថុ​ទាំងអស់​ចូលរួម​កាតព្វកិច្ច បង់ពន្ធ​ប្រចាំឆ្នាំ​នៅ​សាខា​ពន្ធដារ​ឪ្យ​បាន​គ្រប់គ្នា ។IMG_5466

​ ​លោក នុត វត្ថា បានបញ្ជាក់​ទៀតថា ទោះបី​ការប្រមូល​ពន្ធ​មានការ​កើនឡើង​ជាង ឆ្នាំ​២០១៣​ពិតមែន ក៌​ប៉ុន្តែ​យើង​នៅមាន​បញ្ហា​ប្រឈម​មួយចំនួន ដោយសារតែ​ម្ចាស់​ដី​ឡូ​ត៌ និង​ដី​មិន​ប្រើប្រាស់​ជាច្រើន​ពួកគាត់​រស់នៅ​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​នានា​មួយ​ចំ​នយន​ទៀត មិនបាន​ចូលរួម​សហការ​ចូលមក​បង់ពន្ធ​តាម​សេចក្តីប្រកាស​របស់​អគ្គ​នាយកដ្ឋាន​ពន្ធដារ តែ​យើង​នៅតែ ខិតខំ​បន្ត​ធ្វើការ​ជាមួយ​ម្ចាស់​ដី​ឡូ​ត៌ និង​ម្ចាស់​ដី​មិន​ប្រើប្រាស់​ទាំងអស់នោះ ឪ្យ​ពួកគាត់​ចូលរួម​បង់ពន្ធ​ចូល​ថិ​វ​កា​ជាតិ តាម​កាតព្វកិច្ច​របស់​ខ្លួន​ឪ្យ​បាន​ឆាប់ៗ​ដែល​អាចធ្វើ​ទៅបាន ។​IMG_5464

​លោក​ប្រធាន​សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ​បានបញ្ជាក់​ថា នៅ​ឆ្នាំ​២០១៤​នេះ សាខា​ពន្ធដារ​ក្រុងព្រះសីហនុ ត្រូវ​ប្រមូល​ពន្ធ​តាម​ផែនការ​របស់​អគ្គនាយក​ពន្ធដារ​ចំនួន ២០.១៧៧.៦០០.០០០​រៀល កើន​លើស​ឆ្នាំ​២០១៣ ជិត ៣​ដង ព្រោះ​នៅ​ឆ្នាំ​២០១៣ សាខា​ពន្ធដារ​ក្រុងព្រះសីហនុ​ត្រូវ​ប្រមូល​ពន្ធ​ប្រចាំឆ្នាំ​ចំនួន​តែ ៨.១៧២.៦០០.០០០​រៀល ។ ហើយ​ការប្រមូល​ពន្ធ​រយះពេល​៩​ខែ របស់​សាខា​ពន្ធដារ​ក្រុង​ព្រះ​សី​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​ឈានមុខ​គេ ក្នុងចំណោម​សាខា​ពន្ធដារ ខេត្ត ក្រុង ខណ្ឌ​ទាំង​៣៣ នៅ​ទូទាំងប្រទេស​កម្ពុជា ៕