អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋទាំងព្រឹក

0

ព័ត៌មាន បឋម
សៀមរាប: អគ្គីភ័យឆាបឆេះ ផ្ទះ លក់ គ្រឿង អគ្គិសនី មួយកន្លែង ដែលមានយីហោ ឈ្មោះ សៀមរាប ឡៃតិ៍ យ៉ាងសន្ធោ សន្ធៅ បង្កការភ្ញាក់ផ្អើល ដល់ផ្ទះអ្នក ជិតខាង ទាំងព្រឹកហេតុការនេះបានកើតឡើង នាថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២៣នេះ ស្ថិតនៅផ្លូវវត្តបូព៌ ភូមិវត្តបូព៌ សង្កាត់សាលា កំរើក ក្រុង ខេត្តសៀមរាប។ បណ្តាលឱ្យ ម្ចាស់ផ្ទះ អ្នក លក់ ទូរស័ព្ទដៃ និង ម្ចាស់ផ្ទះ ដែលមានយីហោ ឈ្មោះ រិទ្ធ អ៉ីយាន វាំងនននាំគ្នា រត់ចែកជើងគ្នាព្រាត សំណាងល្អពុំមាននរណាម្នាក់ រងរបួសក្នុងហេតុការណ៍ ករណី អគ្គីភ័យ ឆាបឆេះផ្ទះនេះឡើយ ។
ខណៈសមត្ថកិច្ច នគរបាលចម្រុះ នៃស្នងការដ្ឋាននគរបាលខេត្ត សៀមរាប ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ជួយយកបំពង់ ពន្លត់អគ្គីភ័យ និង ជួយទាញទុយយូទឹកចេញពីរថយន្តពន្លត់អគ្គីភ័យ បាញ់ ទប់ស្កាត់ កុំឱ្យភ្លើងឆេះរាល ហើយពួកគាត ក៏បាននាំគ្នា ចូល រួម ទៅក្នុងផ្ទះ អ្នក លក់ ដើម្បី ជួយ យកសម្ភារៈ ចេញមកដាក់នៅខាង ក្រៅ កុំឱ្យភ្លើងឆេះឆាប ដល់ អ្នកដទៃ និងរលត់នៅវេលាម៉ោង១០ជាងព្រឹក ថ្ងៃ ខែដដែល ដោយឡែកទំហំនៃការខូចខាតទ្រព្យសម្បត្តិនិងមូលហេតុឆេះផ្ទះសមត្ថកិច្ចនៅមិនទាន់ដឹងនៅឡើយនោះទេ៕