សៀមរាប៖ សមត្ថកិច្ចជំនាញការិយាល័យនរគបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នែស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី៣១ថា អគ្គីភ័យឆាបឆេះ ផ្ទះ លក់ គ្រឿង អគ្គិសនី មួយកន្លែង ដែលមានយីហោ ឈ្មោះ សៀមរាប ឡៃតិ៍ បានកើតឡើង កាលថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងម៉ោង០៦:១០នាទីព្រឹក ករណីអគ្គីភ័យឆាបឆេះ ផ្ទះ លក់ គ្រឿង អគ្គិសនី មួយកន្លែង ដែលមានយីហោ ឈ្មោះ សៀមរាប ឡៃតិ៍ យ៉ាង រលត់ទៅវិញនៅវេលាម៉ោង ១៤:៤០នាទី របាយការណ៍ស្តីពីករណីអគ្គីភ័យឆាបឆេះផ្ទះចំណុចផ្ទះថ្មពីរល្វែងលក់បោះដុំ និង រាយ សម្ភារៈអគ្គិសនីយីហោ សៀមរាបឡាយស៍ ស្ថិតក្នុងក្រុមទី៣ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។
លោក ឧត្តមសេនីយ៍ត្រី ឌុត ខុន ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះបានឲ្យដឹងថា បណ្តាលឲ្យរងការខូចខាត(១០០%)ជនរងគ្រោះឈ្មោះ សាន សុភ័ក្ត្ររស្មី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរគ្រឿងអគ្គិសនី ផ្ទះថ្ម ពីរល្វែង ពីរជាន់ទ្រព្យសម្បត្តិ និង សម្ភារៈគ្រឿងអគ្គិសនី មួយចំនួនធំ។
លោក ឧត្តមសេនីយ៍ត្រី បញ្ជាក់ថា ករណីខាងលើនេះ មិនបណ្តាលឲ្យមានការ រងរបួសដល់អាយុជីវិតមនុស្សឡើយ។ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន ១៤ គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ៤៥ ឡាន ១-រថយន្តនាយកដ្ឋានបេតិកភ័ណ្ឌចំនួន ០១ គ្រឿង ២-រថយន្តស្នងការដ្ឋាននគរបាលខេត្តចំនួន ០៦ គ្រឿង ៣-រថយន្តកងរាជអាវុធហត្ថចំនួន ០១ គ្រឿង ៤-រថយន្តក្រុមហ៊ុនចាក់បេតុង KVI ចំនួន ០១ គ្រឿង ៥-រថយន្តពន្លត់ ព្រលានយន្តហោះចំនួន ០១ គ្រឿង ៦-រថយន្តអាជ្ញាធរជាតិអប្សរាចំនួន ០២ គ្រឿង ៧-រថយន្តបុរីទេសចរណ៍ ចំនួន ០១ គ្រឿង ៨-រថយន្តពន្លត់អគ្គិភ័យភូមិបៃតង ចំនួន ០១ គ្រឿង មូលហេតុៈ ឆ្លងចរន្តអគ្គីសនី យោងតាមសាច់ញាត្តិ របស់ជនរងគ្រោះបានឲ្យដឹងថាទំហំនៃកាខាតបង់គ្រោះអគ្គីភ័យសរុប ផ្ទះថ្មពីរល្វែង ពីរជាន់ទ្រព្យសម្បត្តិ និ ងសម្ភារៈគ្រឿងអគ្គិសនី អស់ជាង ពីលានដុល្លាអាមេរិច ៕