ពិតជាថ្លើមធំមែន! ទើបតែចេញពីគុកដោយសារឈូសឆាយព្រៃលិចទឹកមិនបានប៉ុន្មានថ្ងៃផង យកគ្រឿងចក្រមកឈូសព្រៃលិចទឹកថ្មីទៀតដោយល្មើសបទប្បញ្ញត្តិរបស់សម្ដេច

0

ដោយ អ៊ុក ផ្លុង

សៀមរាប÷ សួស្តីឆ្នាំថ្មី! ឆ្នាំសកល ២០២៤! បុរស២ នាក់រងការ ចោទប្រកាន់ និងរិះគន់ពីប្រជាពលរដ្ឋថាពិតជាថ្លើមធំមែន ទើបតែចេញពីគុកករណី ឈូសឆាយដីីព្រៃលិចទឹកមិនទាន់បានប៉ុន្មានថ្ងៃផងស្រាប់តែយកគ្រឿងចក្រមកឈូសឆាយដីព្រៃលិចទឹកធ្វើជាកម្មសិទ្ធិខណៈដែលរាជរដ្ឋាភិបាលបានកាត់ឆ្វៀលដីដែលប្រជាពលរដ្ឋធ្លាប់អាស្រ័យស្រ័យផល ដោយកាត់ពីតំបន់២ និង តំបន់៣ និងចេញប័ណ្ណសំគាល់អោយអាស្រ័យផលលើដីរដ្ឋ។ ប៉ុន្តែហាមដាច់ខាតការឈូស ឆាយដីព្រៃលិចទឹកថ្មីបន្ថែមទៀត។យោងតាមសម្ដី ប្រជាពលរដ្ឋថាកាលពីដើមឆ្នាំ២០២៣ សង្កាត់ រដ្ឋបាល ជលផល កំពង់ក្ដី បានធ្វើសំណុំរឿងមនុស្សចំនួន៤ នាក់បញ្ជូនទៅតុលាការ ករណី ឈូសឆាយដីព្រៃលិចទឹក នៅ ចំណុចខាងជើង ត្រពាំងល្បើក ស្ថិតនៅក្នុង ភូមិ ព្រៃ ប្រស់ ឃុំ សង្វើយ ស្រុក ជីក្រែង ខេត្តសៀមរាប។ ពួកគាត់បានបន្ថែមទៀតថា២ នាក់ក្នុងចំណោម៤ នាក់ នោះ ជាម្ចាស់គ្រឿងចក្រផងដែរនោះ ក្រោយពីចេញពីគុកវិញហើយបានបង់ ផាកពិន័យយកគ្រឿងចក្រមកវិញ ក៏ចាប់ផ្ដើមធ្វើ សកម្មភាពឈូសឆាយព្រៃលិចទឹកសារឡើងវិញ និងបន្ថែមទៀត ជាការស្រង់ដើម។ ជើងខ្លាំងមហាទេព ស្មើមេឃ ហ៊ានប្រឆាំង បទប្បញ្ញត្តិរបស់ សម្តេចនោះត្រូវ បានប្រជា ពលរដ្ឋ ម្នាក់ ក្នុង លក្ខខណ្ឌមិនបញ្ចេញឈ្មោះប្រាប់ អ្នកសារព័ត៌មានថា ម្នាក់ ឈ្មោះ ចិត និង ម្នាក់ទៀត ឈ្មោះ ហុក បច្ចុប្បន្នអ្នកទាំង២រស់នៅ ភូមិ ព្រៃ ប្រស់ ឃុំ សង្វើយ ស្រុកជីក្រែង ដែលទើប តែចេញពី គុក ករណីឈូស ឆាយដីព្រៃលិចទឹកកន្លែងនោះនិងកន្លែងថ្មីផ្សេងទៀត។ពួកគាត់មន្ថែមថាក្រោយ ចេញពីគុកមិនបានប៉ុន្មានថ្ងៃផងស្រាប់តែចាប់ផ្ដើមធ្វើសកម្មភាពឈូស ឆាយដីព្រៃលិចទឹកយ៉ាងខ្លាំងជាងមុនទៀតសង្ស័យតែ ទទួល បានការ បើក ភ្លើង ខៀវពីមន្ត្រីជំនាញ ហើយ និងស្ថាប័នពាក់ព័ន្ធ មួយចំនួន ព្រមទាំង អាជ្ញាធរមូលដ្ឋាន ទើបអ្នកទាំង២ នាក់ អាចល្មើស បទប្បញ្ញត្តិ របស់ សម្តេចអគ្គ មហា សេនា បតី តេជោ ហ៊ុន សែន អតីត នាយក រដ្ឋមន្ត្រី នៃ ព្រះ រាជាណាចក្រ កម្ពុជាដោយឈូស ឆាយដីព្រៃលិចទឹកថ្មីយ៉ាងរលូន។ ជាក់ស្តែងគឺដីលិចទឹក នៅចំណុចខាងជើង ត្រពាំងល្បើក ស្ថិតនៅក្នុង ភូមិ ព្រៃ ប្រស់ ឃុំសង្វើយ កន្លែងដែល ឯក ឧត្តម នាក់ ណេ រ៉ុន អភិបាល រង ខេត្ត សៀមរាប បានដឹកនាំកម្លាំងចម្រុះ ចុះ ទៅពិនិត្យផ្ទាល់ ខណៈពេលដែលគេចាប់ជនល្មើសព្រៃលិចទឹកទាំង៤នាក់ ត្រូវបានបញ្ជូនទៅ តុលាការ ពេលនេះដីព្រៃនៅចំណុចនោះ ក្លាយជាដីស្រែប្រាំង ក្នុង អំឡុង ខែ ធ្នូ ឆ្នាំ២០២៣ ក្រោមស្នាដៃ ម្នាក់ ឈ្មោះ ចិត និងម្នាក់ទៀតឈ្មោះ ហុក ក្រោយ ពី ពួក គាត់ បានចេញពីពន្ធនាគារវិញ បើយោងតាមសម្តីរបស់ប្រជាពលរដ្ឋ។ ពាក់ព័ន្ធករណីខាងលើនេះ អ្នកសារព័ត៌មានបានទូរស័ព្ទទៅ លោក ជុំ ភាព នាយ សង្កាត់ រដ្ឋបាលជលផល កំពង់ ក្ដី ដើម្បីបំភ្លឺ ប៉ុន្តែ លោកតប មកវិញហាក់បីដូចជាមិនបានដឹងរឿងអ្វីទាល់តែសោះ។

រីឯលោក ចិត អ្នកសារព័ត៌មានបានទូរស័ព្ទទៅសួរដើម្បីបំភ្លឺករណីកន្លែង ដែលប្រជាពលរដ្ឋចោទប្រកាន់ថា ចំណុចនេះឯងដែលលោក ជុំ ភាព ធ្វើសំណុំរឿងពួកលោកទៅតុលាការ មិនទាន់បានសួរដល់ចំណុចរសើបដែល លោកបានយកគ្រឿងចក្រមកឈូសឆាយតាមការចោទប្រកាន់របស់ប្រជាពលរដ្ឋផងស្រាប់តែលោកបានចុច ប្ដេចទំនាក់ទំនង។ ទន្ទឹម នឹង នោះដែរលោក បូ ម៉េង ទ្រី អភិបាល ស្រុក ជីក្រែង ធ្លាប់ផ្តល់ កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មានក្នុងអំឡុងពេល អាជ្ញាធរស្រុកជីក្រែងដឹកនាំកម្លាំងចម្រុះ ចុះទៅវាស់វែងកាត់ឆ្វៀលដីតំបន់២ និង តំបន់៣ នៃដីទ្រនាប់បឹងទន្លេសាប ដែលប្រជាពលរដ្ឋធ្លាប់អាស្រ័យផល ហើយធ្វើបណ្ណ សំគាល់អោយអាស្រ័យលើដីរដ្ឋ។ ប៉ុន្តែលោកបាន ឱ្យ អ្នក សារព័ត៌មាន ជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ហាមដាច់ខាតមិនឲ្យ ប្រជាពលរដ្ឋណារុករាន ទន្រ្ទានឈូសឆាយបន្ដទៀត។ បើជនណាហ៊ានប្រព្រឹត្ត នឹងត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។ មហាជន ចោទ ជាសំណួរថា~ តើ លោក បូ ម៉េង ទ្រី មានវិធានការយ៉ាងណា ចំពោះករណីខាងលើនេះ? តើ លោក មាន វិធានការ យ៉ាងណា ចំពោះ ជនសង្ស័យ និង មន្ត្រី ជំនាញ ដែល ពាក់ព័ន្ធ?
ជាចុងក្រោយប្រជាពលរដ្ឋសូមសំណូមពរ ដល់ ឯកឧត្តម នាក់ ណេរ៉ុន អភិបាល រងខេត្តសៀមរាបមេត្តា អញ្ជើញមកពិនិត្យមើលដីកើតហេតុខាងលើនិងក ន្លែងផ្សេងទៀត។ តើពិតដូចការចោទប្រកាន់របស់ពួកគាត់ ដែល ឬទេ ? ហើយពួកគាត់ក៏បានសូមណូមពរដល់ សម្តេច បវរ ធិបតី ហ៊ុន ម៉ា ណែត នាយក រដ្ឋមន្ត្រី នៃ ព្រះ រាជាណាចក្រ កម្ពុជា មេត្តា បន្ត អនុវត្ត បទប្បញ្ញត្តិ របស់ សម្តេច អគ្គ មហា សេនា បតី តេជោ ហ៊ុន សែន បន្តដើម្បី ការពារ លំនឹង អេកូឡូស៊ី ជីវចម្រុះធនធានជលផលជាពិសេសដីព្រៃលិចទឹក៕