រាត្រីឆ្លងឆ្នាំសកលនៅខេត្តសៀមរាបទទួលភ្ញៀវទេសចរជិតជាង៣០ម៉ឺននាក់

0

សៀមរាប៖ ភ្ញៀវទេសចរជិតនិងអន្តរជាតិប្រមាណជាង ៣០ម៉ឺននាក់ បាននាំគ្នារីករាយឆ្លងឆ្នាំបុណ្យសាកលនៅខេត្តសៀមរាប។អាជ្ញាធរធរខេត្តសៀមរាបបានអះអាងថា នៅរាត្រីឆ្លងឆ្នាំថ្មី ឆ្នាំសកល ២០២៤នេះ ខេត្តសៀមរាប មានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាប ដើរកម្សាន្តក្នុងខេត្តសៀមរាប មានចំនួនប្រមាណ ៣០៤ ០៦៤នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិ និង បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ២៩៥ ០០០ នាក់ និងភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៩ ០៦៤ នាក់។
អាជ្ញាធរបានបញ្ជាក់ថា ក្រោមការសម្របសម្រួលរបស់គណៈបញ្ជាការឯកភាពរដ្ឋបាល ដឹកនាំ និងបញ្ជាផ្ទាល់ពីឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបានធ្វេីឱ្យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការរៀបចំចរាចរណ៍ សម្រាប់កម្មវិធីឆ្លងឆ្នាំសកលបានប្រព្រឹត្ត ទៅដោយរលូន និងពុំមានបាតុភាពអ្វីកើតឡើងគួរឲ្យកក់សម្គាល់នោះទេ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តបានរៀបចំតុបតែងលម្អសម្រាប់ ឆ្លងឆ្នាំសកល២០២៣-២០២៤ និង បង្កភាពសប្បាយជូនដល់ភ្ញៀវជាតិ អន្តរជាតិ បានទស្សនាកម្សាន្តផងដែរ៕
អាជ្ញាធរខេត្តស្នើសូមបងប្អូនបោះឆ្នោតគាំទ្រ “ទីក្រុងសៀមរាបដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ ២០២៣” ចាប់ពីម៉ោង ៥ល្ងាច ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ (ត្រឹមម៉ោង ៥ល្ងាច) តាមរយៈគេហទំព័រ៖ https://bestcountdowncity.cambodiacleancity.com/ ឬ Scan QR code