ខេត្តព្រះសីហនុ៖បុណ្យចូលឆ្នាំសកល ឆ្នាំ២០២៤ រយៈពេល០៣ថ្ងៃគឺចាប់ពីថ្ងៃទី៣០ -៣១ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ ២០២៤ភ្ញៀវទេសចរ អញ្ជើញមកលេងកម្សាន្ដ នៅខេត្តព្រះសីហនុមានចំនួនសរុប ៤៧២.៦៩៧នាក់ កើនឡើង២១,២៤ភាគរយ បើធៀបនឹងឆ្នាំកន្លងទៅ។ នេះបើយោងតាមរបាយការណ៌ លោក ឃាង ភារម្យ មន្ត្រីអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ។
ក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកលអាជ្ញាធរខេត្តព្រះសីហនុ ក៏មានរៀបចំនូវកម្មវិធីកំសាន្តសប្បាយៗ មួយចំនួន ដូចជាការប្រគុំតន្ត្រី ការសម្តែងសិល្បៈ ជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និង ទេស ចរណ៍បរទេសផងដែរ។
សូមបញ្ជាក់ថា៖ខេត្តព្រះសីហនុរាជរដ្ឋាភិបាលបានចាត់ទុកជាប៉ូលទេសចរណ៍ដ៏សំខាន់ក្នុងចំណោមប៉ូលទាំងបីសៀមរាបភ្នំពេញនិងខេត្តព្រះសីហនុ។ហើយម្យ៉ាងទៀតខេត្តព្រះសីហនុក៏មានផ្លូវល្បឿនលឿនដែលងាយស្រួលក្នុងការធ្វើដំណើរលឿនរហ័យទាន់ចិត្តដោយចំណាយពេលត្រឹមតែ២ម៉ោងពីភ្នំពេញមកដល់ខេត្តព្រះសីហនុ។ហើយកត្តាសំខាន់មួយមួយទៀតដែលមិនអាចខ្វះបាននោះគឺដោយសារតែប្រទេសកម្ពុជាយើងមានសុខសន្តិភាពពេញផ្ទៃប្រទេសប្រជាពលរដ្ឋធ្វើ ដំណើរទៅណាមកណា ទោះជិតក្តី ឆ្ងាយក្តី ពួកគាត់គ្មានការព្រួយបារម្ភ អំពី បញ្ហាអសន្តិសុខនោះទេ៕
នាគសមុទ្រ