សៀមរាប៖ លោក លី វណ្ណ: នាយករដ្ឋាបាលសាលាខេត្តសៀមរាបបានឲ្យដឹងនៅរសៀល ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤នេះថា ការធ្វើដំណើរលើដងផ្លូវទៅព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ មិនគិតលុយថ្លៃផ្លូវនោះទេ។
លោកបានបញ្ជាក់ថា ខាងក្រុមហ៊ុនបានសុំគោលការណ៍ វិនិយោគធ្វើផ្លូវនិងទិញដីធ្វើផ្លូវដើម្បីឲ្យចំណេញរយ:ពេល ហើយក៍ចំណេញការចំណាយដែរ ប៉ុន្តែប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវហើយនិងហើយអត់ចូលព្រលានអត់បានគិតលុយទេ លុះត្រាតែចូលក្នុងព្រលានទើបគេគិតលុយ។
ប្រភពពីមគ្គទេសទេសចរណ៍ម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា បើធ្វើដំណើរពីផ្លូវជាតិលេខ៦ រហូតដល់ផ្លូវបំបែក ទៅស្រុកស្វាយលើ និងស្រុកសូទ្រនិគម គឺមិនមានការយកលុយនោះទេ។ គឺយកលុយចំនួន៥០០០រៀល សម្រាប់ថ្លៃចំណតក្នុងព្រលាន រយ:ពេលកន្លះម៉ោងសំរាប់រថយន្តតូច ប៉ុន្តែចាប់តាំងពីខែ១០ ឆ្នាំ២០២៣ មកគេគិតប៉ុណ្ណឹងឯង ហើយនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤នេះ គិតថែមចំនួន៦ដុល្លាទៀត ថ្លៃប្រើប្រាស់ផ្លូវ លោកបន្តថា បើយើងបើដល់កុងត្រូល ហើយបត់មកវិញ គឺគេមិនមានការឪ្យបង់លុយនោះទេ។
តាមបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនបានធ្វើការផ្សព្វផ្សាយ ទាក់ទងទៅនឹងថាមានការយកថ្លៃផ្លូវទៅព្រលានយន្តហោះសៀមរាបអង្គរ ធ្វើឲ្យមានការប្រតិកម្មជាច្រើនពីក្រុមអ្នករកស៊ីដឹកជញ្ជូនភ្ញៀវផងដែរ (ខ្លឹមសារបង្ហោះមាននៅក្នុងរូបភាព)៕