ឯកឧត្តមបណ្ឌិត សាយ សំអាល់ កោតសរសើរ រដ្ឋបាលខេត្ត ព្រះសីហនុកងកម្លាំងប្រដាប់អាវុធ រួមនិងក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖ ឯកឧត្តមបណ្ឌិត សាយ សំអាល់ឧបនា យករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុក្នុងឱកាស អញ្ជើញចូលរួមពិធីសន្និ បាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តព្រះសីហនុ ឯកឧត្តមបានមានប្រសាសន៏កោតសរសើរ និងវាយតម្លៃចំពោះរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់និងកងកម្លាំង ប្រដាប់អាវុធដែលបានខិតខំបំពេញតួនាទីភារកិច្ចទទួលបានលទ្ធផលផ្លែផ្កានាពេលកន្លងមកនិងកោតសរសើរក្រុមការងារ រាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុផងដែរ។ពីធីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើក ទិសដៅការងារឆ្នាំ២០២៤បានរៀបចំឡើង រយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងថៃទី០៣ទី០៤ ខែមករាឆ្នាំ២០២៤ ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍អាននៅរបាយការណ៍បូក សរុបលទ្ធ ផល ការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ«ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ឆ្នាំ២០២៣ ព្រមទាំង បានធ្វើការបែងចែកក្រុមពិភាក្សាចំនួន ៥ក្រុម (ក្រុមនីមួយៗមានសមាជិកពី ៧៤ដល់ ១២០នាក់) ដើម្បីពិភាក្សា ផ្តល់ធាតុចូលទៅលើរបាយការណ៍ និងប្រធានបទសំខាន់ៗ ដើម្បីវាយតម្លៃសមិទ្ធផល បញ្ហាប្រឈម និងវិធាន ការដោះស្រាយ សំដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាពអនុវត្តការងាររដូចខាងក្រោម៖១.ការអនុវត្តគោល នយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព (ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការបង្ក្រាបល្បែងស៊ីសង ខុស ច្បាប់គ្រប់ប្រភេទ ការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃការជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ)។

២.ការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈផ្សេងៗជូនប្រជាពលរដ្ឋ (អង្គភាពច្រកចេញចូលតែមួយខេត្ត ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក និងយន្តការច្រកចេញចូលតែមួយឃុំ សង្កាត់ទាំង២៩)។ ៣.ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ ៤.ការងារគាំពារសង្គម និងសុខាភិបាល។ ៥.ការអភិវឌ្ឍមូលធន មនុស្ស។ ហើយក្នុងសន្និបាតបានពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងផុសផុលលើប្រធានបទទាំង ៥ខាងលើ នេះ បានរកឃើញនូវបញ្ហាប្រឈមចំនួន ១៦៣វិធានការដោះស្រាយចំនួន២៥៣និងសំណូមពរចំនួន៩១ហើយក្នុងអង្គ សន្និបាតប្រមូលបញ្ហាប្រឈមវិធានការដោះស្រាយនិងសំណូមពរទាំងអស់នេះចងក្រងទៅជាផែនការសកម្មភាពនិងលើកទិសដៅការងារដើម្បីអនុវត្តជាក់ស្តែងនៅឆ្នាំ២០២៤ជាមួយការបេ្តជ្ញាចិត្តរួមគ្នាបន្តថែរក្សាការពារឱ្យបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពក្នុងសង្គម ជម្រុញ ការផ្តល់សេវាសាធារណៈឱ្យបានលឿនឆាប់ មានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ឆ្លើយតបតម្រូវការ របស់ ប្រជាជន ពន្លឿនការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ព្រមទាំងខិតខំរួមគ្នារៀបចំការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ឱ្យទទួលបានជោគជ័យ និងលទ្ធផលល្អ ហើយក្នុងអង្គសន្និបាតបានប្តេជ្ញាចិត្ត ខិតខំអនុវត្ត ឱ្យបានសម្រេចនូវទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត សំដៅចូលរួមអនុវត្តឱ្យបាន ជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សម្រាប់ នីតិកាលទី៧ នៃរដ្ឋសភា។

នាឱកាសនោះដែរឯកឧត្តមបណ្ឌិត សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ មានប្រសាសន៍បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ដោយ បានកោតសរសើរ និងវាយតម្លៃចំពោះរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងកងកម្លាំងប្រដាប់អាវុធ ដែល បានខិតខំបំពេញតួនាទី ភារកិច្ចទទួលបានលទ្ធផលផ្លែផ្កានាពេលនេះ និងកោតសរសើរក្រុមការងាររាជរដ្ឋាភិ បាលចុះជួយខេត្តព្រះសីហនុ ដែលជាយន្តការមួយបំពេញការងារឱ្យយើងស្គាល់ការងារខ្លួនឯង ចេះធ្វើការ ជាមួយអ្នកដទៃ ហើយអ្វីប្រឈមជួបប្រទះជាធាតុផ្សំសម្រាប់យើងដោះស្រាយបានទាន់ពេលវេលា ទាំងអស់ នេះហើយដោយក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយសន្តិភាព តាមរយ:កិច្ចចរចាដែលជានិមិត្តរូប នៃសន្តិភាពដើរលើមាគ៌ាត្រឹមត្រូវ ទាំងនេះដោយសារថ្នាក់ដឹកនាំរបស់គណ បក្សប្រជាជនកម្ពុជា យើងកំពុងបានកសាងនូវវប្បធម៌ និងសន្តិភាពដែលជារឿងមួយសំខាន់ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យនាពេលបច្ចុប្បន្ន ដូច្នេះហើយសូមបន្តនៅសន្តិភាពបន្ត ទៀត ដើម្បីភាពរីកចម្រើនបង្កើនជីវភាពគ្រួសារ និងសង្គមនាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។

ហើយជាមួយគ្នានោះឯកឧត្តមបណ្ឌិត សាយ សំអាល់ ក៏បានបញ្ជាក់ថា ខេត្តព្រះសីហនុ និងខេត្តសៀមរាប មានហេដ្ឋារចនាសម្ព័ន្ធតាមបែបនគរូបនីយកម្មទន្ទឹមនោះយើងត្រូវអនុវត្តរដ្ឋបាលសាធារណ:បំរើសេវាជូនប្រជាពលរដ្ឋក្នុងនោះការថែរក្សារោងចក្រសហគ្រាសអ្នកវិនិយោគនិងភ្ញៀវទេសចរក៏ជារឿងមួយយ៉ាងសំខាន់ដើម្បីក៏សាង កំពង់សោមជារដ្ឋបាលទំនើបស៊ីវីល័យ ត្រូវបង្កើនធនធានមនុស្ស រក្សាសន្តិសុខ ស្ថេភាពនយោបាយដែលជាតម្រូវការរបស់យើងទាំងអស់គ្នា ។

បន្ទាប់ពីឯកឧត្តមបណ្ឌិត សាយ សំអាល់ មានប្រសាសន៍ សំណេះសំណាល និងបានធ្វើការកោតសរសើរក្នុងអង្គសន្និបាតខាងលើនេះរួចមក ឯកឧត្តមបណ្ឌិត ក៏បាន ធ្វើការបំពាក់មេដាយដល់មន្ត្រីរាជការក្នុងខេត្តព្រះសីហនុ ព្រមទាំងបានចែក ប័ណ្ណជ័យលាភីក្នុង ណការបម្រើ សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋដែលបានមកទទួលសេវានៅច្រកចេញចូលតែមួយរបស់រដ្ឋបាលសង្កាត់/ឃុំ នៃខេត្តព្រះសីហនុ៕

នាគសមុទ្រ