​ប្រជាពលរដ្ឋ​ត្អូញត្អែ​ថា​រក​ឈើប្រណិត​បាន​បន្តិប​ន្ទួ​ច​បើ​មិន លក់​ឲ្យ​អ្នកមានអំណាច​ប្រាកដជា​ត្រូវ​តាម​ចាប់​ដល់ផ្ទះ​!

0

បាត់ដំបង​=​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ស្តុក​ប​វិក ស្រុក​រុក្ខ​គី​រី បាន​ត្អូញត្អែ​ថា​សព្វថ្ងៃនេះ​ពួក​កាត់​ជា ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​ជនបទ ក្បែ​ព្រៃភ្នំ​បែបនេះ​ក្រៅ​អំពី​របរ​ធ្វើស្រែ ធ្វើ​ចំការ​ឈ្លៀ​តទៅ​ដើរ​កាប់​ឈើ​បន្តិច​ប​ន្ទួ​ច​ដើម្បី​យកមកប្រើ​ប្រាស់​តាម​តម្រូវការ​ក្នុង​គ្រួសារ ។​
​តា

ម​ប្រភព​ព​ត៏​មាន​ពី​ប្រជាពលរដ្ឋ​បាន​រៀបរាប់​ឲ្យ​អ្នកយក​ព​ត៏​មាន​យើង​បានដឹងថា សព្វថ្ងៃ​ក្រៅតែពី​ធ្វើស្រែ និង​ចំការ​នោះ​បងប្អូន​អ្នកភូមិ​តែងតែ​ឈ្លៀត​ពេលទំនេ​ទៅ​រុករក​ឈើ​នៅតាម​ចំ​ការដែល​អ្នកមាន​លុយ​គេ​ឈូស​ចោល ឬ​ក៍​ផ្សង​ប្រេង​ឡើង​ភ្នំ​រុករក​ឈើ​ល្អៗ​ក្រែង​អាចយ​កមក​ដោះដូរ​ជាថ​វិការ​បាន​ខ្លះ​ហើយ​នៅពេល រក​ជួប​ឈើ​ដែលជា​ប្រភេទ​ឈើប្រណិត​កំណាត់​វែង ឬ​ខ្លី តាម​តម្រូវការ របស់​ឈ្មួញ​នោះ អ្នក ភូមិ​គ្រប់គ្នា​តែងតែ​សង្ឃឹមថា​អាច​យកមក​លក់បាន​កំរៃ​ខ្លះ​គ្រាន់​ដោះដូរ​ជីវភាព​ប្រចាំថ្ងៃ ។​DSCN9057
​ប៉ុន្តែ​នៅពេល​ពួកគាត់​យក​ឈើ​នេះ​មកដល់​ភូមិ ដល់​ស្រុក​ហាន​តែ​ន​ណា​ម្នាក់​យកទៅលក់​ឲ្យ​ឈ្មួញ​ធម្មតា ឬ​ដឹក​ទៅ​លក់​នៅ​កន្លែង​ផ្សេង​ក្រៅពី​សមត្ថកិច្ច នៅ​ស្រុក​រុក្ខ​គី​រី​នេះ​នឹងត្រូវ​កំលាំង ជំនាញ​តាម​ចាប់​ជាមិនខាន ជាក់ស្តែង​ដូចជា​នៅ​សិប្បកម្ម​ដុះ​ដ្លែ ជាច្រើន​កន្លែង​ជិត​ផ្សារ​ស្តុក​ប​វិក​នៅក្នុង​ឃុំ​ស្តុក​ប​វិក ស្រុក​រុក្ខ​គី​រី​នេះ រាល់​ឈើប្រណិត​ទាំងអស់នេះ​ដែលមាន​នៅក្នុង​សិប្ប​កម្មនេះ​សុទ្ធតែ​របស់ សមត្ថកិច្ច​។​DSCN9059

​ចំណែក​ម្ចាស់​សិប្បកម្ម​ម្នាក់​ឈ្មោះ​លោក​សើ​ង​បាន​និយាយថា គាត់​មក​បើក​សិប្បកម្ម​នៅទីនេះ​បាន​រយះពេល​ជាង​១០​ឈ្នាំ​ហើយ ហើយ​គាត់​ថា​កាត់​គ្មាន​ច្បាប់​ទេ​ព្រោះ​គាត់​គ្រាន់តែ​ធ្វើ ស៊ីឈ្នួល​ឲ្យ​គេ​តែប៉ុណ្ណោះ ឈើ​ដែល​មើលឃើញ​ក្នុង​សិប្បកម្ម​គាត់​ដូច​ក្នុង​រូបភាព​នាពេលនេះ សុ​ទ្ទ​តែ​ឈើ​រប​ស់មេៗ ដូចជា​ឈើ​របស់​មន្ត្រី​បរិស្ថាន ឈើ​របស់​មន្ត្រីសង្កាត់រ​ដ្ឋ​បាល​ព្រៃឈើ ឈើ​របស់​កងរាជអាវុធហត្ថ ប៉ូ​លិ​ស្តិ៍ ទាហាន នៅ​ស្រុក​រុក្ខ​គី​រី​នេះ​តែម្តង ។​DSCN9064

​ចំណេ​ក​សង្កាត់រដ្ឋបាល​ព្រៃឈើ​ប្រចាំ​នៅ​ស្រុក​រុក្ខ​គី​រី​នេះ ដែលមាន​ផ្ទះ​ធំ​ជា​ព្រះវិហារ​លោក ជាប់​រោង​សិប្ប​កម្មនេះ អ្នកយក​ព​ត៏​មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​បាន​ព្រោះ​គ្មាន​លេខ​ទូរ​សព្ទ័​។​
​ពាក់​ព​ន្ធ័​បញ្ហារ​នេះ​លោក​អភិបាលស្រុក​រុក្ខ​គី​រី គឺ​លោក​ពេជ្រ ម៉ាឡៃ បាន​ប្រាប់​តាម​ទូរ​សព្ទ័​ថា ពេលនេះ​វា​អស់​ឈើ​ហើយ​ពុំ​សូវ​មាន​ដូច​មុន​ទេ ហើយ​រឿង​ដែលថា​គ្រប់​ស្ថ​ប​ណ្ណ័ សមត្ថកិច្ច DSCN9065

រករឿង ឬ​ចាប់​ឈើ​ប្រជាពលរដ្ឋ​រកស៊ី​បន្តិច​ប​ន្ទួ​ច​នោះ​គឺ ខាង​សាលាស្រុក​របស់លោក​បាន​សុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ប្តឹង ឬ​ក៍​នៅពេល​បើក​អង្គពិធី​វេ​ទ្ធិ​ការ​សារ​ធារ​ណះ ម្តង​សុំ​ឲ្យ​ពួកគាត់​លើកឡើង​តែ​មិនមាន​ន​ណា​ម្នាក់ មាន​យោបល់​បញ្ហារ​នេះ​ទេ លោក អភិបាលស្រុក​បន្តថា លោក​និង​តាមដាន​រឿងនេះ​ជូន​ប្រជាពលរដ្ឋ​របស់​លោ​៕​DSCN9068