​សាកសព​បុរស​ជនជាតិ​បរទេស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ ​អណ្តែត​ទឹក​នៅ​ឆ្នេរ​សង្កាត់​៣

0

​ ​ខេត្ត​ព្រះសីហនុ៖ សាកសព​បុរស​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ ដែលជា​ភ្ញៀវទេសចរ​ណ៏ ប្រទះឃើញ​អណ្តែត​ទឹក នៅ​ឆ្នេរសមុទ្រ​ចន្លោះ ភោជនីយដ្ឋាន​ឆ្នេរ​ថ្មី និង​ភោជនីយដ្ឋាន​ឆ្នេរ​មាស ស្ថិត​ក្នុងភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី ០៤ ខែ មិនា ឆ្នាំ ២០១៤ ម្សិលមិញ​នេះ ។​ ​

ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ ដែល​បាន​ស្គាល់​ជនបរទេស​ខាងលើ​បាន​និយាយថា ជនបរទេស​រូបនេះ​ជា​រៀងរាល់ថ្ងៃ តែងតែ​មក​ហែល​ទឹក​លេង​នៅ​តំបន់ឆ្នេរ​សមុទ្រ​នេះ ស្ទើរតែ​រាល់ថ្ងៃ​ពុំដែល​ខាន​នោះឡើយ ហើយ​គេ​ហែល​លេង​ទៅក្នុង​សមុទ្រ​ជ្រៅៗ​ទៀតផង ។​ ​ ​តាម​ការ​អោយដឹងពី​លោក​អនុ​សេនី​យ៏​ទោ ខៀវ វ​ន្ថា នាយប៉ុស្តិ​រដ្ឋបាល​សង្កា​ត់​លេខ​៣ បានអោយដឹងថា សាកសព​បុរស​អណ្តែត​ទឹក​នេះ​មានឈ្មោះ CARLO TARADEL អាយុ​ប្រហែល​ជាង ៤០​ឆ្នាំ ជា​ជនជាតិ អ៊ីតាលី ស្នាក់នៅ​បណ្តោះអាសន្ន​បន្ទប់​ជួល​ម្តុំ​ឧតុនិយម ស្ថិត​ក្នុងភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ ។​

​ ​លោក​បាន​បន្តទៀតថា តាម​ការសន្និដ្ឋាន​រប​ស់​សមត្ថកិច្ច​នគរបាល​ពិនិត្យ​កោសល្យ​វិ​ច្ច័​យ បាន​អះអាងថា សាកសព​បុរស​ជនជាតិ​បរទេស​អណ្តែត​ទឹក​ខាងលើ គឺ​ស្លាប់​ដោយសារ​លង់ទឹក ។​ ​ ​សាកសព​ត្រូវបាន​សមត្ថកិច្ច នគរបាល​ដឹក​តាម​រថយន្ត យកទៅ​រក្សាទុក​នៅ​ទីលាន​តំកល់​សាកសព​ជោ​ត​ញ្ញាណ ហៅ​វត្ត​ក្រោម រង់ចាំ​ស្ថានទូត​សម្រេច​បញ្ជូនទៅ​ប្រទេស​ដើម​វិញ ៕ ​2 3