​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​នៅ​ទឹកដី​ស្រុក​ជីក្រែង​កាន់​តែមាន​សភាព​អាណាធិបតេយ្យ

0

សៀមរាប : ការប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​នៅលើ​ទឹកដី​ស្រុក​ជីក្រែង​ខេត្តសៀមរាប​កាន់តែ​មាន​សភាព​អាណាធិបតេយ្យ​ខ្លាំង​ឡើងៗ ឥតមាន​ជំនាញ​ណាមួយ​អាច​ទប់ស្កាត់ និង​បង្ក្រាប​បានឡើយ​​ជាពិសេស ការប្រើប្រាស់​ឧបករណ៍​នេសាទ​ប្រភេទ​ស្បៃ​មុង និង​មោង​ក្រឡា​ញឹក

សាច់​រ៉ាវ​វែង ហៅថា (​សាច់​បរ​) ។​DSC05537

ឧបករណ៍​ទាំងពីរ​ប្រភេទ​នេះ​នៅ​ពាសពេញ​ស្ទើរតែ​គ្រប់​ចំណុច នៅក្នុង​ទឹកដី​ស្រុក​ជីក្រែង ដូចជា (​ចំណុច​វត្ត​ព្រៃ​ប្រស់​, ពាក់​យាម​, ទួល​ឡៅ​, ប្រអប់​ប្រាំពីរ​ភូមិ តាម​បណ្តោយ​ទំនប់​៧៨ រហូតដល់​ល្ហាល​ព្រួល​។ ទោះបីជា​មានការ​បង្ក្រាប​និង​ទប់ស្កាត់​ពី​រដ្ឋបាល​ជលផល និង​មន្ត្រី​បរិស្ថាន​ខ្លះ​ក៏ដោយ នៅតែមាន​ការឆកល្វែង​នៅ​ចំណុច​មួយចំនួន​ដែល​មិនបាន​បង្ក្រាប និង​ទប់ស្កាត់​ទាល់តែសោះ ដូចជា​ចំណុច​វត្ត​ព្រៃ​ប្រស់ ស្ថិតនៅក្នុង​ឃុំ​ស​ង្វើ​យ ជា​តួនាទី​របស់ DSC05535

លោក ជុំ ភាព ប្រធាន​រដ្ឋបាល​ជលផល​ស្រុក​ជីក្រែង ហើយ​និង​ចុង​ខាងលិច​ទំនប់​៧៨ (​ហៅ​ទំនប់​សួង​) ត្រង់ចំណុច​លូ​ធំ ស្ថិតនៅក្នុង​ឃុំ​អន្លង់​សំណរ ជា​តួនាទី​របស់ លោក ញឹម ស៊ី​វ័​ន្ត ប្រធាន​សង្កាត់រដ្ឋបាល​ជលផល ឃុំ​អន្លង់​សំណរ សូមបញ្ជាក់ថា​ចំណុច​វត្ត​ព្រៃ​ប្រស់ និង​ទំនប់​៧៨​ខាងលិច ត្រង់ចំណុច​លូ​ធំ​កន្លែង​ទាំងពីរ​នេះ​មានការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ប្រភេទ​ស្បៃ​មុង និង​មោង​ក្រឡា​ញឹក សាច់​រ៉ាវ​វែង ប្រទាក់ប្រទើស​ដូច​សំបុក​ពីងពាង​អាចដាក់​បាន​DSC05519

យ៉ាង​សុខសាន្ត ឥតមាន​ជំនាញ​ណាមួយ​រំខាន​ដល់​ពួកគេ​ឡើយ រហូតដល់​មាន​ជនសង្ស័យ​ម្នាក់​ដែល​ប្រើប្រាស់​ឧបករណ៍​នេសាទ​ប្រភេទ​ស្បៃ​មុង​បាន​និយាយ​នៅលើ​លូ​ធំ​ខាងលិច​នៃ​ទំនប់​៧៨ បាន​ក្អេងក្អាង​ថា​៖ អញ​មិន​ខ្លាច​ទេ ជំនាញ​ជលផល​ឬ​បរិស្ថាន អញ​ខ្លាច​តែ​កម្លាំងចម្រុះ​តែ​ប៉ុន​ណោះ ។​DSC05519
ដោយ អ៊ុក ផ្លុ​ង