អំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យផ្ដល់ជូនគ្រួសារសពក្មេង៣នាក់លង់ទឹកខែប្រាំងក្នុងស្ទឹងមង្គលបូរី

0

ដោយ៖ឃិន គន្ធា

បន្ទាយមានជ័យ៖ សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃសៅរ៍ ទី៦ ខែមករា ឆ្នាំ២០២៤ សាខាកក្រក ខេត្តដែលមានឯកឧត្ដម អ៊ុ រាត្រី ជាប្រធានគណៈកម្មាធិការសាខាបានចាត់អោយលោក ធូ ស៊ីភ័ណ្ឌ នាយកសាខាជាតំណាងនិងមានការចូលរួមពីលោករ័ត្ន ដាស៊ីណង់ អនុសាខាស្រុកមង្គលបូរី ព្រមទាំងក្រុមកក្រកឃុំចំណោម បាននាំយកអំណោយមនុស្សធម៌ទៅចូលរួមរំលែកទុក្ខនិងសួរសុខទុក្ខគ្រួសារសពក្មេងលង់ទឹកស្លាប់ចំនួន៣នាក់។សូមរំលឹកថា ករណីនេះគឺក្មេងៗបានចុះលេងទឹកក្នុងរដូវប្រាំងដែលស្មានថារាក់ដែរ តែបានលង់ស្លាប់កាលពីរសៀលថ្ងៃសុក្រទី៥ ខែមករា ឆ្នាំ២០២៤ ។
ឈ្មោះសពមានដូចខាងក្រោម÷១ ឈ្មោះ ឃួន ស៊ីវ៉ា ភេទប្រុស អាយុ ៣ ឆ្នាំ ២ ឈ្មោះ ឃួន ស៊ីវ៉ាយ ភេទ ប្រុស អាយុ ៣ឆ្នាំ{សព២នាក់ជាបងប្អូនភ្លោះនឹងគ្នា) និង ៣ ឈ្មោះឈុំ ឆៃរ៉ាត់ ភេទប្រុស អាយុ ២ ឆ្នាំ។
សពទាំង៣ មុនស្លាប់រស់នៅក្នុងជាមួយឪពុកម្តាយភូមិចំណោមលិច ឃុំចំណោម ស្រុកមង្គលបូរី។

លោកនាយកបាននាំនូវការសាកសួរសុខទុក្ខនិងចូលរួមរំលែកទុក្ខពីលោកប្រធានគណៈកម្មាធិការសាខា និងចូលរួមសោកស្តាយចំពោះឪពុកម្តាយដែលបានបង់សមាជិកគ្រួសារនាពេលនេះ។

អំណោយដែលសាខានាំមកពេលនេះសម្រាប់សពនីមួយៗទទួលបាន÷អង្តរ៥០គីឡូតិ៍ក្រាម, មី១កេស, ត្រីខ ១យួរ, ទឹកត្រី១យួ ,ទឹកសុទ្ធ១កេស ថវិកា សាខា អនុសាខា និងក្រុមកក្រក ៤១ម៉ឺនរៀល៕