នគរបាល​ស្រុក​វ៉ារិន​ខេត្តសៀមរាប​ចាប់​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ភេទ​ប្រុស​បាន​ចំនួន​៣​នាក់​ដែល​ពួកគេ​បានធ្វើ​សកម្មភាព​ស្ទា​ក់វៃ​ទៅលើ​ជនរងគ្រោះ​អោយ​រងរបួស​ធ្ងន់

0


សៀមរាប : ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​១២​ខែតុលា​ឆ្នាំ​២០១៤​កន្លងទៅ​រហូតមក​ថ្ងៃទី​១៤​ខែតុលា នេះ ទើប​សមត្ថកិច្ច​បង្ហាញ​មុខ​ក្រុម​ក្មេង​ទំនើង​ទាំង​៣​នាក់​នេះ​ដល់​អ្នកយក​ព័​ត៍​មាន​ជា​សា​ធារ​ណះ ។ លោក វរសេនីយ៍ត្រី ណុប សារ៉ាក់ អធិការនគរបាល​ស្រុក​វ៉ារិន

ខេត្តសៀមរាប បានអោយដឹងថា ដោយ​អនុវត្តតាម​ការយកចិត្ត​ទុកដាក់​ខ្ពស់​ជាប្រចាំ​ពី​សំណាក់ លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប និង លោក នាក់ ណេ​រ៉ុ​ន អភិបាលស្រុក​និង​ជា​ប្រគ​ណះ​បញ្ជា​ការឯកភាព​ស្រុក​វ៉ារិន ខេត្តសៀមរាប 10728530_1520818754829134_1808529415_n

ក៏ដូចជា​ដើម្បី​ធ្វើអោយ​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​អោយ​កាន់តែ​ទទួលបាន​នូវ​ប្រសិទ្ធភាព​ខ្ពស់​ផង​នោះ​ទើប​ក្រុម​ក្មេង​ទំនើង​ទាំង​៣​នាក់​នេះ​ដែល​បានធ្វើ​សកម្មភាព​នាំគ្នា​ស្ទា​ក់វៃ​មកលើ​ជនរងគ្រោះ​និង​ដំបង​នៅត្រង់ចំណុច​លើ​ស្ពាន​ទី​ខាង​ជើងវត្ត​ស្រែ​ណូយ ស្ថិតនៅ​ក្នុងភូមិ​វត្ត ឃុំ ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប នេះ​មិនអាច​រត់គេច​ពី​សមត្ថកិច្ច​ជំនាញ​បានឡើយ ។ លោក វរសេនីយ៍ត្រី ណុប សារ៉ាក់ បាន​បន្ត​អោយដឹងទៀតថា ក្រុម​ក្មេង​ទំនើង​ទាំង​៣​នាក់​នេះ ១ មានឈ្មោះ ម៉ៅ ង៉ា ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរ​

បរជាកសិករ រស់នៅ ក្នុងភូមិ​វត្ត ឃុំ ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប ២ មានឈ្មោះ លន់ ថុង ភេទ ប្រុស អាយុ​១៧ ឆ្នាំ មានមុខរ​បរជា​សន្តិ​សុខ របស់​ក្រុមហ៊ុន​ខ្មែរ​ហាន់​ថើ​រ​ស៊ី​ឃ្យូ​សិរី​ស ខូ អិ​ល ធី ឌី រស់នៅក្នុង​ភូមិ​ស្រែ​ពោ​ធ៍ ឃុំ ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប និង​ទី​៣ មានឈ្មោះ ស៊ា​ង ឡោះ ហៅ ឡេះ ភេទ​ប្រុស អាយុ ២០ ឆ្នាំ រស់នៅ​ក្នុងភូមិ ខ្នារ​ក្រៅ ឃុំ កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។

ដោយ​ក្មេង​ទំនើង​ទាំង​៣​នាក់​នេះ​នៅ​យប់​ថ្ងៃកើតហេតុ​ខាងលើ​ពួកគេ​បានធ្វើ​សកម្មភាព​វៃ​មកលើ​ជនរងគ្រោះ​ខ​ណះ​ពេលដែល​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មកពី​ទិញ​ទារ​អាំង​ពេលដែល​មកដល់​ត្រង់ចំណុច​កន្លែងកើតហេតុ​ខាងលើ​ពួកក្រុម​ក្មេង​ទំនើង​ទាំង​៣​នាក់​នេះ​ក៏បាន​នាំគ្នា​ស្ទា​ក់វៃ​មកលើ​ជនរងគ្រោះ​និង​ដំបង​បណ្តាលអោយ​ជនរងគ្រោះ​រងរបួស​បែ​កលើ​ចុង​ច​ញ្ចើ​ម​ខាងស្តាំ​មួយកន្លែង​យ៉ាង​ធ្ងន់​ផងដែរ ។10726724_1520818748162468_1181916580_n

លោក វរសេនីយ៍ត្រី ណុប សារ៉ាក់ អធិការនគរបាល​ស្រុក​វ៉ារិន ខេត្តសៀមរាប បានអោយដឹង​ទៀត​ថាប​ន្ទា​ប់​ពី​សមត្ថកិច្ច​នគ​របាល​ស្រុក​វ៉ារិន​បានទទួល​នូវ​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​និង​បានធ្វើ​ការចាប់​ឃាត់ខ្លួន​ជនដៃដល់​ទាំង​អ្នកនេះ​បានជា​បន្តបន្ទាប់​រួច​យកមក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​និង​បានធ្វើការ​សួរនាំ​ចំពោះ​ជនដៃដល់​ទាំង​៣​នាក់​ហើយ​នោះ​ពួកគេ​បាន​ឆ្លើយ​សារភាពថា​ពួកគេ​ពិតជា​បាន​ប្រព្រឹត្ត​នូវ​ករណី​ហិង្សា​ដោយមាន​ស្ថាន​ទម្ងន់ទោស​ពិតប្រាកដ​មែន ។10726844_1520818801495796_743433394_n

ជាប់​ពាក់ព័ន្ធ​ជុំវិញ​បញ្ហា​នេះ​សមត្ថកិច្ច​បានបញ្ជាក់​ថា​គឺ​បណ្តាលមកពី​ជនដៃដល់​ទាំង​៣​នាក់​នេះ​ផឹកស្រា​ស្រវឹង​រួច​ក៏បាន​និយាយ​គ្នា​ជាមួយ​បក្ខពួក​ថា​ចាំ​វៃ​ជនរងគ្រោះ​សិន​ចាំ​ទៅផ្ទះ​មួយសន្ទុះ​ក្រោយមក​ជនដៃដល់​ទាំង​៣​នាក់​ក៏បាន​នាំគ្នា​ធ្វើ​សកម្មភាព​ខាងលើ​តែម្តង​ដោយ​សមត្ថកិច្ច​បានបញ្ជាក់​ទៀតថា​ជនរងគ្រោះ​និង​ជនដៃដល់​មិនដែល​ស្គាល់គ្នា​ហើយក៏​គ្មាន​ទំនាស់​និង​គ្នា​ពីមុនមក​ទេ​គឺ​បណ្តា​មក​ជនដៃដល់​ទាំង​៣​នាក់​ស្រវឹងស្រា​ទើប​ពួកគេ​ធ្វើ​សកម្មភាព​វៃ​មកលើ​ជនរងគ្រោះ​តែម្តង ។ បច្ចុប្បន្ន​ក្រុម​ក្មេង​ទំនើង​ទាំង​៣​នាក់​នេះ​ត្រូវបាន​សមត្ថកិច្ច​ចំណាត់ការ​ទៅតាម​នីតិវិធី​ជា​បន្ត​៕ ដោយ លោក  ខេង ខេមរា​