កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានអះអាងថា ក្នុងរយៈពេលជាង៤ ទស្សវត្សរ៍ បន្ទាប់ពីថ្ងៃ៧មករា ខេត្តកំពង់ចាម ទទួលបានសន្តិសុខ សណ្តាប់ធ្នាប់ល្អ មានការអភិវឌ្ឍន៍លើគ្រប់វិស័យដែលធ្វើឱ្យប្រជាជនមានជីវភាពធូរធារ ថ្លែងបែបនេះក្នុងអង្គមីទ្ទីញ រំឭកខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាជ័យជំនះ ៧មករា ឆ្នាំ១៩៧៩-២០២៤ ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា បានបញ្ជាក់ថា ខេត្តកំពង់ចាម មានទំហំសេដ្ឋកិច្ចប្រមាណជាង ២.០០០លានដុល្លា និងនៅឆ្នាំ២០២៣ GDP សម្រាប់ មនុស្សម្នាក់ៗ ចំនួន ១៧២៥ដុល្លាអាមេរិច។ ហើយវិស័យបីដែលជាប្រភពចំណូលអាទិភាពគឺ៖ ១- វិស័យកសិកម្ម មានចំណូល ៣២១៨ ប៊ីលានរៀល និងមានប្រជាពលរដ្ឋប្រកបរបរ កសិកម្ម ៦៣៩០% ។ ២- វិស័យឧស្សាហកម្ម មានចំណូល ១៧៣៤ ប៊ីលានរៀល និងមានប្រជាពលរដ្ឋប្រកបរបរ ឧស្សាហកម្មចំនួន ០៧០% ។ ៣- វិស័យសេវាកម្ម មានចំណូល ៣០៧៤ ប៊ីលានរៀល និងមានប្រជាពលរដ្ឋប្រកបរបរ សេវា កម្ម ៣៥៤០% ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានថ្លែងថា ថ្ងៃ៧ ខែមករា ឆ្នាំ២០២៤នេះ ជាថ្ងៃគម្រប់ខួប ៤៥ឆ្នាំ នៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ប្រជាជន កម្ពុជាលើរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលធ្វើឱ្យប្រជាជាតិខ្មែរបានរស់រានមានជីវិតឡើងវិញទាន់ពេល វេលា រួចផុតពីទារុណកម្ម និងអំពើកាប់សម្លាប់ដ៏សាហាវយង់ឃ្នងបំផុត។ ជ័យជម្នះ ៧មករា បានដណ្ដើមមក ជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាងដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបបប៉ុល ពត បញ្ចប់សករាជដ៏ខ្មៅ ងងឹតបំផុតរបស់កម្ពុជា និងបើកឡើងនូវសករាជថ្មីគឺ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាព សង្គម។ បន្ទាប់ពីជ័យជម្នះជាប្រវត្តិសាស្ត្រនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គ និងការលំបាករាប់ម៉ឺនសែនជំពូកប្រកបដោយជោគជ័យក្នុងបុព្វហេតុការពារការរស់ឡើងវិញរបស់ប្រជាជន ស្តារ និងកសាងជាតិឡើងវិញពីគំនរផេះផង់រហូតបានចេញផុតពីស្ថានភាពដែលវិនាសខ្ទេចខ្ទី ឈានមកដល់ដំណាក់ កាលអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមម្លប់នៃសន្តិភាពប្រកបដោយមោទនភាពជាទីបំផុត ៕