ឥណ្ឌា​គាំទ្រ​យ៉ាងខ្លាំង​ដល់​ប្រធានាធិបតី​ថ្មី​អា​ហ្វ​ហ្គា​និ​ស្ថាន

0


លោកនាយក​រដ្ឋមន្ត្រី ឥណ្ឌា ណារិន​ដ្រា ម៉ូ​ឌី បានចេញ​សារ អបអរសាទរ​ចំពោះ ប្រធានាធិបតី អា​ហ្វ​ហ្គា​នី​ស្ថាន​ថ្មី​លោក អា​ស្រា​ហ្វ ហ្គា​នី ដោយ​លោក ម៉ូ​ឌី បាន​សម្តែង​ការ គាំទ្រ​ដល់​ការប្តេជ្ញាចិត្ត របស់​មេដឹកនាំ​ថ្មី​រូបនេះ ក្នុង​ការកសាង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ឡើងវិញ​ប្រកបដោយ​ភាពខ្លាំង​

ក្លា និង សន្តិភាព​។​index

ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួ បានចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែតុលា នេះ​តាម សេចក្តី​ថ្លែង ការណ៍​របស់​រដ្ឋាភិបាល​ឥណ្ឌា​ដូច្នេះ​ថា ”​លោកនាយក​រដ្ឋមន្ត្រី ម៉ូ​ឌី បាន​បញ្ជូន​សារ លិខិត បង្ហាញ​ពី​ជំហរ របស់​ឥណ្ឌា ដែល​ស្ថិតនៅ​ជាមួយ​លោក​ប្រ​ធានា​ធិ​បត​អា​ហ្វ​ហ្គា​នី​ស្ថាន​ថ្មី ក្នុង​ភាពជា​មិត្ត និង ដៃគូ នៅ​គ្រប់ ជំហាន​លើផ្លូវ​ធ្វើដំណើរ ហើយ​រដ្ឋាភិបាល​របស់​លោក​នឹង បោះជំហាន​ទៅមុខ​ក្នុង​កិច្ចខិតខំ​ប្រឹង ប្រែង កសាង ភាពរឹងមាំ​, ស្ថិរភាព​, សន្តិភាព​, ប្រជាធិបតេយ្យ​, ឯករាជ្យភាព និង ភាពរុងរឿង​ថ្កុំថ្កើង​។​”

​គួរបញ្ជាក់​ថា​លោក ហ្គា​នី បាន​ជំនួស​តំណែង​ប្រធានាធិបតី​ពី​លោក ហា​មី​ដ កា​ហ្សៃ កាលពី ខែ​មុននេះ បន្ទាប់ពី​ភាពជាប់គាំង​នៃ​ជម្លោះ​តំណែង​ប្រធានាធិបតី ដែល​បាន​គ្របដណ្តប់ ប្រទេស​អាស៊ី​ខាងត្បូង មួយ​នេះ អស់​ជាច្រើន​ខែ​រួចមក​៕