ការ ប្រមូលផល បន្លែ ដែលដាំដុះ ក្នុងបន្ទាយ របស់ អង្គភាព កងរាជអាវុធហត្ថ ខេត្តឧត្ដរមានជ័យ

0

ឧត្ដរមានជ័យ៖ ដោយអនុវត្ត តាមគោលការណ៍ដឹកនាំ របស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រោមការណែនាំតាមដានជាប្រចាំពី លោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ។ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ក៏ដូចជាតាមមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុក និងស្នាក់ការ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត បានបន្តខិតខំយកចិត្តទុកដាក់លើការងារបង្កបង្កើនផលក្នុងអង្គភាព ដើម្បីលើកស្ទួយដល់ការហូបចុកប្រចាំថ្ងៃ លើគោលរបបដែលមានស្រាប់ ដើម្បីកាត់បន្ថយការទិញបន្លែពីខាងក្រៅ ។
-ជាក់ស្តែងនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ អង្គភាព កងរាជអាវុធហត្ថ ខេត្ត បានប្រមូលផល ស្ពៃ ត្រកួន ចំនួន ២២គីឡូក្រាម ដាក់ចូលក្នុងរោងបាយ។ដោយ៖ភ្នំដងរែក