ភ្ញៀវទេសចរ​មក​ទស្ស​នា​ប្រទេស​សិង្ហ​បុរី​ធ្លាក់ចុះ​3%​ក្នុង​ឆមាស​ទី​1 អាច​បណ្តាលមកពី​ផ្សែង​អ័​ព្វ​

0

​តាម​ទិន្នន័យ​បង្ហាញថា បរិ​មាណនៃ​ភ្ញៀវទេសចរ​អន្តរជាតិ ដែល​បានមក​ទស្សនា​ប្រទេស​សិង្ហ​បុរី​នៅក្នុង​អំ​ទ្បុ​ង​ឆមាស​ទី​១​ឆ្នាំ នេះ ធ្លាក់ចុះ​៣% ដោយសារតែ​ការថយចុះ​៣០%​នៃ​អ្នកទេសចរ​ជនជាតិ​ចិន ។​

​ក្រុមប្រឹក្សា​ទេសចរណ៍​សិង្ហ​បុរី​បាន​ថ្លែងថា បរិមាណ​ភ្ញៀវទេសចរ​សរុប​ក្នុង​រយៈពេល​កន្លះ​ឆ្នាំនេះ មាន​ចំនួន​៧,៥​លាន​នាក់ គិត​មក​ត្រឹមតែ​ខែមិថុនា ស្របពេល​ទិន្នផល​ប្រចាំត្រីមាស​ទី​២ ថយចុះ​៦%​។​y

ទីភ្នាក់ងារ​នេះ បាន​ថ្លែង​បញ្ជាក់ថា ច្បាប់​ទេសចរណ៍​ដែល​ប្រតិបត្តិ​ដោយ​ប្រទេស​ចិន​កាលពី​ឆ្នាំ​ទៅបាន​រឹត បន្តឹង​បទ​ប្បញ្ញត្តិ​ផ្សេងៗ រហូត​នាំឱ្យមាន​ការធ្លាក់ចុះ​ដូច្នេះ​។ កតា​មួយវិញទៀត​អាច​បណ្តាលមកពី​ផ្សែង​ពុល​ធ្វើ​ឲ្យ​បរិយាកាស់​សឹង្ហ​បុរី គ្រប់​ដណ្តប់​ទៅដោយ​អ័ព្ទ​ដែល​អាច​បះ​ពាល​ដល់​សុខភាព​របស់​អ្នក​ទេសចរណ៍ ដូច្នេះហើយ​ទើប​ធ្វើ​ឲ្យ​មានការ​ធ្លាក់ចុះ​បែបនេះ​៕u