តើ​ប្រទេស​ណា អ្នកណា​ទិញ​ប្រេង និង​លក់​សព្វាវុធ​ទៅ​ឲ្យ​ក្រុម​អ៊ិ​ស្លាម​បង្កើត​រដ្ឋ​?

0

​បច្ចុប្បន្ន​ពិភពលោក​កំពុង​ត្រូវបាន​អូសទាញ​ឲ្យ​ចូល​នៅក្នុង​សង្គ្រាម​២​គឺ សង្គ្រាម​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​និង​សង្គ្រាម​ប្រឆាំង​ក្រុម​អ៊ិ​ស្លាម​បង្កើត​រដ្ឋ​IS ។ សង្គ្រាម​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​គ្រាន់តែ​ជាការ​ស្ទាប់​ស្ទង​កម្លាំង​រវាង​លោកខាងលិច​និង​រុស្ស៊ី​តែប៉ុណ្ណោះ​។​ចំណែក​សង្គ្រាម​ប្រឆាំង​ក្រុម IS មិនទាន់​

បញ្ចាក់​ច្បាស់​ថា​ភាគី​ណាមួយ ភាគី​ណាមួយ​សាកល្បង​កម្លាំង​នឹង​គ្នា​នោះឡើយ​។ ពិភពលោក​ទាំងមូល​មិនទាន់​រក​ចម្លើយ​ឃើញ​នៅ​សំណួរ​សួរថា តើ​អ្នកណា ប្រទេស​ណា បាន​ទិញ​ប្រេង​និង​លក់​សព្វាវុធ​ទៅ​ឲ្យ​ក្រុម​IS​សម្រាប់​បង្កើត​ទឹកដី​អ៊ិ​ស្លាម​?t

​តាម​តួលេខ​របស់​ក្រុម​ស្រាវជ្រាវ​ស្តី​ពីស​ពា​វុ​ធ​ដែល​រឹបអូស​បាន​ក្រោ​ការវាយប្រហារ​ទៅលើ​ក្រុម​IS នៅ​ភាគខាងត្បូង​អី​រ៉ា​ក់​និង​ប្រទេស​ស៊ី​រី​បង្ហាញ​ឲ្យ​ឃើញថា មាន​ប្រភព​ផ្គត់​ផ្គង​សព្វាវុធ​ជាច្រើន​ទៅ​ឲ្យ​ក្រុម​IS ។ ក្រុម​អ្នកស្រាវជ្រាវ​មកពី​ម​ជ្ឈ​ម​ណ្ឌុ​ល​គ្រប់គ្រង​សព្វាវុធ Conflic armament research បាន​ឲ្យ​ដឹងថា មាន​ប្រភេទ​សព្វាវុធ​និង​គ្រាប់​ជាង​១៧០០ ដែល​ក្រុម​IS ដណ្តើមយក​ពី​ប្រទេស​ស៊ី​រី​និង​អ៊ីរ៉ាក ហើយ​អាវុធ​ទាំងនោះ​ប្រទេស​ជុំវិញ​ពិភពលោក​បាន​ផ្តា​ល់​ជំនួយ​ទៅ​ឲ្យ​ក្រុមប្រឆាំង​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​។​

​លោក​James Bevan អគ្គនាយក​ម​ជ្ឈ​ម​ណ្ឌុ​ល ស្រាវជ្រាវ CAR​បាន​និយាយ​ទៅកាន់​សារព័ត៌មាន​New York times ថា ក្រុម IS បាន​ដណ្តើមយក​សព្វាវុធ​ពី​ឃ្លាំង​សព្វាវុធ​នៅ​ប្រទេស​ស៊ី​រី​និង នៅ​ប្រទេស​អ៊ីរ៉ាក់ ហើយ​អាវុធ​ទាំងនោះ​ភាគច្រើន​ផលិត​នៅក្នុង​ប្រទេស​អាមេរិក​និង​រុស្ស៊ី ព្រមទាំង​ប្រទេស​មួយចំនួនទៀត​នៅ​ម​ជ្ឈឹ​ម​បូព៌ា​។​

​ការវាយប្រហារ​កន្លង​មក​របស់​អាមេរិក​និង​សម្ព័ន្ធមិត្ត​បានបង្ហាញ​ឲ្ហ​យ​ឃើញថា ការវាយប្រហារ​តាម​ដែនអាកាស់​មិន​គ្រាប់​គ្រាន់​ក្នុងការ​រារាំង​ក្រុម​IS រុលទៅមុខ​នោះឡើយ​។ ទាំង​នោះបាន​បង្ហាញថា​ក្រុម​នេះ​មាន មាន​ប្រព័ន្ធ​ហិរញ្ញវត្ថុ​និង​សព្វាវុធ​សម្បូ​បែប តាមរយៈ​ការដណ្តើម​គ្រប់គ្រង​អណ្តូងប្រេង​នៅ​អ៊ីរ៉ាក់​។ តើ​ប្រេង​ទាំងនោះ​លក់​ទៅ​ឲ្យ​អ្នកណា​ប្រទេស​ណា​?
​លោកស្រី​Jana hybaskova អគ្គរដ្ឋទូត​អឺរ៉ុប​ប្រចាំ​នៅ​ប្រទេស​អ៊ីរ៉ាក់​ថា បណ្តា​ប្រទេស​ជា​សមាជិក​សហគមន៍​អឺរ៉ុប​មួយចំនួន​បាន​ទិញ​ប្រេង​ពី​ក្រុម​IS​។​ប៉ុន្តែ​លោកស្រី​មិនបាន​ផ្តា​ល់​ព័ត៌មាន​ច្បាស់លាស់​ពី​ប្រទេស​ណា​នោះឡើយ​។​

​ចាប់តាំងពី​ឆ្នាំ​១៩៩៦​ដល់​ឆ្នាំ​២០០៣​ក្នុង​រយៈពេល​៦​ខែ​អី​រ៉ា​ក់ល​ក់​ប្រេង​បាន​២​ពាន់​លាន​ដុល្លារ ក្នុង​ល​ក្ខ័​ណ​ពលរដ្ឋ​ជា​អ្នកទទួលបាន​ប្រាក់ចំណូល​។​រដ្ឋាភិបាល​សា​ដាំ​ហូ​សេន បាន​បង្កើត​បណ្តាញ​ពិសេស ឲ្យ​ពលរដ្ឋ​លក​ប្រេង ខុសច្បាប់​តាម​ព្រំដែន អាច​នាំមក​នៅ​ទឹកប្រាក់​រហូតដល់​ទៅ​១១​ពាន់​លាន​ដុល្លារ​ឲ្យ​រដ្ឋាភិបាល​សា​ដាំ​ហូ​សេន​។​ដូច្នេះ​ក្រុម​IS អាច​ប្រើប្រាស់​វិធីសាស្ត្រ​ខុសច្បាប់​តាម​របប​ចាស់​របស់​អី​រ៉ា​ក់​គឺអាច​លក់​ប្រេង​បាន​ច្រើន រកប្រាក់​ចំណូល​រាប់លាន​ដុល្លារ​មក​ឲ្យ​ក្រុម​ខ្លួន​។​e

បច្ចុប្បន្ន មាន​បណ្តាញ់​លក់​ប្រេង​ខុសច្បាប់​ឬ​ប្រេង​គេច​ព័ន្ធ​មាន​ពីរ​បណ្តាញ់​នៅ​ព្រំដែន​តួ​គី ។ មួយវិញទៀត​ប្រេង​ដែល​ក្រុម​IS លក់​ទៅ​ឲ្យ​តួ​គី​មានតម្លៃ​ទាប​ជាច្រើន ទើប​ទាកទាញ​បាន​ក្រុម​អ្នកលក់​ប្រេង​ខុសច្បាប់​បាន​យ៉ាង​ចើ​ន​។ ទីបំផុត​ប្រេង​ទាំងនោះ​ត្រូវបាន​នាំចូល​ទៅកាន់​តំបន់​អី​រ៉ុ​ប តាន​រយៈ​ការទិញ​ប្រេង​ពី​តួ​គី​របស់​អឺរ៉ុប​ដោយ​មិនដឹងថា ជា​ប្រេង​របស់​ក្រុម​IS នាំចូល​ខុសច្បាប់​ទៅកាន់​តួ​គី​ឡើយ​។​​ទាំងនោះ​ហើយ​ទើប​ក្រុម​អិស្លាម​មាន​កម្លាំង​គ្រាប់​គ្រាន់​សម្រាប់​ពង្រីក​ទឹកដី​របស់ខ្លួន​និង​ទប់ទល់​ការវាយប្រហារ​ពី​លោក​ខាង​លិ​ខ​៕