ខេត្តកែវ : ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពី ឯកឧត្ដម ឯក ឆេងហ៊ួត ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តតាកែវ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជាងទង សហការជាមួយកម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកត្រាំក់ ដឹកនាំដោយ លោកវរៈសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ នៅវេលាម៉ោង១៥:០០ នាទី បានចុះល្បាតតាមគោលដៅសំខាន់ៗ លុះមកដល់ចំនុចក្នុងព្រៃមួយកន្លែង ស្ថិតក្នុងភូមិទួលរកា ឃុំជាងទង ស្រុកត្រាំក់ ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចយើងក៏បានធ្វើការឃាត់សាកសួរជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ជឿន សូនី ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិទួលរកា ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ នឹងបានធ្វើការឆែកឆេរក៏ប្រទះឃើញមានម្សៅក្រាមពណ៌សថ្លាសង្ស័យថាជា សារធាតុញៀនចំនួន ១៩កញ្ចប់តូច នឹងទូរស័ព្ទម៉ាកចុចពឹល ០១គ្រឿង ភ្លាមនោះសមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនជនសង្ស័យរួចក៏បញ្ជូនជនសង្ស័យរួម នឹងវត្ថុតាង មកអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕