វិបត្ដិ​នៅ​ហុងកុង​បង្ក​ការខូចខាត យ៉ាងដំណំ​ដល់​វិស័យសេដ្ឋកិច្ច​

0

ក្រោយពេល​មានការ​ប៉ះទង្គិច​គ្នា​រវាង ក្រុមប៉ូលិស​នឹង​ក្រុមបាតុករ​នៅក្នុង​យុទ្ធ នា​ការ​បោសសម្អាត​ក្រុមបាតុករ​ពី​រដ្ឋាភិបាល​ហុងកុង​បានធ្វើឱ្យ​រូបភាព​ហុងកុង ដែល​ធ្លាប់តែ​ភ្លឺ​ចិញ្ចែង​ប្រែ​ទៅជា​ស្អាប់ និង​ធ្វើឱ្យ​សេដ្ឋកិច្ច​ប្រទេស​នេះ​រង​ការ​ខាត បង់​យ៉ាង​ធំធេង ។

​សារព័ត៌មាន​ចិន​បាន​ចោទប្រកាន់ ក្រុមបាតុករ​ថា​បានធ្វើឱ្យ​ស្ថានភាព​កាន់ តែ​អាក្រក់​ទៅ ។ សារព័ត៌មាន​ចិន​បាន អំពាវនាវ​ដល់​ពលរ​ដ្ឋ​ដែល​ស្រឡាញ់​កោះ ហុងកុង​សូម​ថ្កោលទោស​ដល់​ក្រុម​បា​តុ ករ​ដែល​ធ្វើឱ្យ​រូបភាព​កោះ​ហុងកុង​រង​ផល ប៉ះពាល់ និង​អសន្ដិសុខ​កើតឡើង​នៅ ទីនេះ ។
r

សារព័ត៌មាន​ចិន​បាន​ស្ញើ​ច​សរសើរ ដល់​ប៉ូលិស​កោះ​ហុងកុង​ដែល​តស៊ូ​ប្រឆាំង នឹង​ក្រុម​តូច​មួយ​បង្កឱ្យមាន​ភាពចលាចល ក្នុងសង្គម ។ ក្រុម​អ្នកឯកទេស​សេដ្ឋកិច្ច បាន​វាយតម្លៃថា ការធ្វើ​បាតុកម្ម​ធ្វើឱ្យ ហុងកុង​ត្រូវ​ខាតបង់​ប្រមាណ ៣៥០​ពាន់ លាន​ដុល្លារ​ហុងកុង ។ កន្លងមក​ចិន​ក៏ បាន​ថ្កោលទោស​ដល់​អាមេរិក​និង​អង់គ្លេស ដែល​បាន​ជ្រៀតជ្រែក​ចូលក្នុង​វិវាទ​កោះ​ហុងកុង ធ្វើឱ្យ​ស្ថានភាព​កាន់តែ​អាក្រក់ ថែមទៀត ។ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង បាន​អំពាវនាវ​ឱ្យ​ប្រទេស​អង់គ្លេស​បញ្ឈប់ ការ​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​នៅ​កោះ​ហុង កុង ។
​លោក ហុង លី អ្នកនាំពាក្យ​ក្រសួង ការបរទេស​ចិន​បានប្រកាស​នៅក្នុង​ស​ន្និ សីទ​កាសែត​កាលពី​ថ្ងៃទី​១៥ ខែតុលា​ថា កិច្ចការ​របស់​ហុងកុង​ជា​រឿង​ផ្ទៃក្នុង​របស់ ចិន សូម​ប្រទេស​ដទៃទៀត​កុំ​ជ្រៀតជ្រែក​។e

​ការប្រកាស​របស់លោក ហុង លី គឺ ជាការ​ឆ្លើយតប​ទៅនឹង​សេចក្ដីថ្លែងការណ៍ មួយ​នៅក្នុង​សភា​អង់គ្លេស ដែល​បាន លើកឡើង​ពី​វិបត្ដិ​នៅក្នុង​កោះ​ហុងកុង ។
​សារព័ត៌មាន​ស៊ីន​ហួ​ក៏បាន​ដកស្រង់ សម្ដី​អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​ចិន​បាន បញ្ជាក់ថា គ្មាន​ប្រទេស​ណាមួយ​ឬ​បុគ្គល ណាមួយ​មាន​សិទ្ធិ​លូកលាន់​ជ្រៀតជ្រែក កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​នោះឡើយ ។ នយោបាយ​ដឹកនាំ​នៅ​កោះ​ហុងកុង​ត្រូវ តែមាន​ការកែទម្រង់​ជា​ចាំបាច់ សម ស្របទៅនឹង​គោលនយោបាយ​ដឹកនាំ​របស់ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ។t