ទូកស្មាច់២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលអោយមនុស្សម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

0

តាកែវ : មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងទូកបុកជាមួយទូក កាលពីយប់ថ្ងៃទី 9 ខែមករាឆ្នាំ 2024 វេលាម៉ោង 8:20 នាទី។ហេតុការណ៍នេះកើតឡើងត្រង់ចំណុចភូមិព្រៃផ្ដៅ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ(ដៃព្រេក) រវាងទូកនិងទូកបញ្ច្រាសទិសគ្នា។

តាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា ទូកស្មាច់មួយគ្រឿងពណ៌ សលាយខៀវ បើកបរដោយឈ្មោះ ឈឹម ផុន ភេទប្រុសអាយុ 42ឆ្នាំមុខរបរ កសិករ រស់នៅភូមិព្រៃផ្ដៅ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ មុនពេលកើតហេតុទូកស្មាច់មួយគ្រឿងនេះបានបើកបរមកពីទិសខាងកើតទៅទិសខាងលិចលុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានទូកស្មាច់មួយគ្រឿងទៀត ពណ័ ស លាយ ខៀវ បើកបរដោយ ឈ្មោះ ញ៉ុច សារឿន ភេទប្រុស អាយុ 43ឆ្នាំមុខរបរ កសិករ រស់ នៅភូមិសាមគ្កី ឃុំ អង្គរបុរី ស្រុកអង្គរបុរី បើកបរពីទិសខាងលិចទៅទិសខាងកើតបានបុកគ្នាចំពីមុខរួចបន្តទៅបុកម្ចាស់ទូកពេញទំហឹងបណ្ដាលឲ្យម្ចាស់ទូកឈ្មោះឈឹម ផុន ធ្លាក់ចូលក្នុងទឹកស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង ។
នៅចំពោះមុខសមត្ថកិច្ចឈ្មោះ ញ៉ុច សារឿនបានអោយដឹងថាក្រោយកើតហេតុគាត់ពុំបានដឹងថាគាត់បើកបុកមនុស្សធ្លាក់ទឹកនោះទេពេលនោះគាត់ក៏បានបើកទូកទៅដាក់នៅកន្លែងរោងចាំស្រូវរបស់គាត់ចម្ងាយពីកន្លែងកើតហេតុប្រហែលជា 250 ម៉ែត្រ។
នៅក្នុងករណីនេះសមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុគឺបណ្តាលមកពីទូកស្មាច់ទី 2 បើកបរក្នុងល្បឿនលឿនហើយខ្វះការប្រុងប្រយ័ត្ន។ បច្ចុប្បន្នជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីចាត់ការតាមនិតិវិធី ចំណែកសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕