សារព័ត៌មានស៊ីអិនអិនបានឱ្យដឹងថា ក្រុមអ៊ិស្លាមបង្កើតរដ្ឋបានកើនឡើងឥត ឈប់ឈរជួយដល់ពួកគេមានកម្លាំង គ្រប់គ្រាន់ក្នុងការវាយប្រហារទាំងក្នុង ប្រទេសអ៊ីរ៉ាក់ និងស៊ីរី ក្នុងពេលតែមួយ។
នៅក្នុងប្រទេសអ៊ីរ៉ាក់ ក្រុមអ៊ិស្លាម បង្កើតរដ្ឋដណ្ដើមបានទីតាំងគ្រប់គ្រង មួយចំនួនថែមទៀតធ្វើឱ្យក្រុមនេះបាន ឡោមព័ទ្ធត្រៀមលក្ខណៈវាយប្រហារលើ ទីតាំងទ័ពអាកាសធំបំផុតរបស់អ៊ីរ៉ាក់ ស្ថិតនៅក្នុងខេត្ដ Anban ។
សម្ពន្ធមិត្ដ ប្រឆាំងក្រុមអ៊ិស្លាមបង្កើតរដ្ឋ(IS) ដែលដឹកនាំដោយអាមេរិកបានវាយបក ទៅលើក្រុមនេះដោយមីស៊ីល និងរថ ក្រោះក្នុងគោលដៅការពារទីតាំងទ័ព អាកាសដ៏សំខាន់មួយនេះ ។ ប្រធានា ធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា បានប្រកាសឱ្យដឹងថា អាមេរិកបាន ផ្ដោតទៅលើការការពារនៅខេត្ដ អានបា ដោយបង្កើនការវាយប្រហារយ៉ាងខ្លាំង នៅទីនោះ ។
ចំណែកនៅក្នុងប្រទេសស៊ីរីវិញ ក្រុម IS បានវាយប្រហារនៅពាក់កណ្ដាល កណ្ដាលផ្លូវ នៅទីក្រុង Kobani ។ ក្រុម សម្ពន្ធមិត្ដដែលមានការចូលរួមជាមួយ ប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានខិតខំទប់ ទល់ការវាយប្រហារពង្រីកទឹកដីគ្រប់ គ្រងរបស់ក្រុម IS ។ នៅពេលនេះមាន ប្រទេសរហូតដល់ជាង៦០បានចូលរួម សកម្មភាពទប់ស្កាត់ក្រុម IS ។
នៅក្នុងព្រឹត្ដិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនោះផងដែរ ប៉ូលិសម៉ាឡេ ស៊ីបានប្រកាសកាលពីថ្ងៃទី១៥ ខែតុលា ថា បានចាប់ខ្លួនជនសង្ស័យ១៣នាក់ជាប់ ពាក់ព័ន្ធនឹងក្រុមរដ្ឋអ៊ិស្លាមនៅក្នុងភោជ នីយដ្ឋានមួយជាយក្រុងគូឡាឡាំពួរ ។ មន្ដ្រីម៉ាឡេស៊ីបានប្រកាសឱ្យដឹងថា មានពលរដ្ឋរបស់ខ្លួនប្រមាណ៣០-៤០ នាក់ចូលរួមជាមួយក្រុម IS នៅក្នុង សមរភូមិប្រទេសស៊ីរី ។
នៅក្នុងព្រឹត្ដិការណ៍មួយផ្សេងទៀត អាមេរិក និងប្រទេសសម្ពន្ធមិត្ដបានជួប ពិភាក្សាក្នុងការបង្កើតយុទ្ធសាស្ដ្រថ្មី វាយប្រហារទៅលើក្រុមIS ប្រកបដោយ ប្រសិទ្ធភាព 9