យ៉ាងហោចណាស់ក៏មានមនុស្ស២០ នាក់បានស្លាប់ ក្នុងនោះមានជនជាតិ វៀតណាមម្នាក់ និងជាង១០០នាក់ទៀត រងរបួស ដោយសារតែព្យុះព្រិលនៅ ជើងភ្នំហិមាល័យ ប្រទេសនេប៉ាល់ ។ព្យុះព្រឹលបានគ្របដណ្ដប់ទៅលើក្រុម អ្នកឡើងភ្នំ
នៅពេលដែលពួកគេវិល ត្រឡប់ទៅកាន់ជើងភ្នំ Thorung La នៅ ស្រុកMustang ភាគកណ្ដាលប្រទេស នេប៉ាល់កាលពីថ្ងៃទី១៥ ខែតុលា ។
ក្នុងចំណោមជនរងគ្រោះទាំង២០ នាក់ មានជនជាតិនេប៉ាល់៨នាក់ និងជន បរទេស៩នាក់ រួមមានជនជាតិកាណា ដា៤នាក់, អ៊ីស្រាអែល២នាក់, ឥណ្ឌា ម្នាក់, ប៉ូឡូញម្នាក់ និងវៀតណាមម្នាក់។ ក្រៅពីអ្នកស្លាប់នៅមានអ្នកឡើងភ្នំជាង ១០០នាក់ទៀតនៅបាត់ខ្លួននៅឡើយ ។
លោក Ganesh Rai ប្រធានក្រុម ជួយសង្គ្រោះបានបញ្ជាក់ឱ្យដឹងថា ក្រុម ជួយសង្គ្រោះរបស់លោកជួយបានអ្នក ឡើងភ្នំ១៣នាក់នៅពេលដែលអាកាស ធាតុមិនអំណោយផល ។
កន្លងមក មានអ្នកឡើងភ្នំដល់ទៅ ១៦៨នាក់បានចុះឈ្មោះឡើងភ្នំនៅ Mustang ដែលមានភាពល្បីល្បាញ និងស្រស់ស្អាតបំផុត។ ក្រុមជួយសង្គ្រោះ បានខិតខំកំណត់ទីតាំងដែលបាត់បង់ ទំនាក់ទំនងជាមួយអ្នកឡើងភ្នំ 9