សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការ”សួនប៉ោយប៉ែតតេជោឈ្នះឈ្នះ “នៅក្រុងប៉ោយប៉ែត

0

បន្ទាយមានជ័យ៖ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការ”សួនប៉ោយប៉ែតតេជោឈ្នះឈ្នះ “ស្ថិតនៅផ្លូវជាតិលេខ៥-ផ្លូវដែកភូមិគីឡូម៉ែត្រលេខ៤សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។
ឯកឧត្ដមបណ្ឌិត ប៉ាន់ខែម ប៊ុនថន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី-នាយរងខុទ្ទកាល័យសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឯកឧត្ដម ចាយ សាមិត រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានអញ្ជើញអធិបតីភាព ។

និងចូលរួមដោយមន្ត្រីថ្នាក់ដឹកនាំ  មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ពិសេសសប្បុរសជន បងប្អូនប្រជាពលរដ្ឋ យុវជន អ្នកសារព័ត៌មានជាច្រើននាក់ ។

លោក គាត ហ៊ុលអភិបាលក្រុងប៉ោយប៉ែតអោយដឹងថា : ទីតាំងសួនជាអតីតដីដែលពលរដ្ឋចូលមករស់នៅអាស្រ័យផល ជាលក្ខណៈសំណង់មិនមានរបៀបរៀបរយលើដីចំណីផ្លូវជាតិលេខ៥និងផ្លូវដែកដែលជាហេតុធ្វើឱ្យអាជ្ញាធរមិន អាចចេញប័ណ្ណកម្មសិទ្ធជូនពួកគេ។

តមកទីតាំងក៏ផ្ទះធុងហ្គាសបង្កជាអគ្គីភ័យបង្កកាលពីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ បណ្តាលអោយខូចខាតផ្ទះ១២ខ្នង ស្លាប់មនុស្សម្នាក់។
បន្ទាប់មកពលរដ្ឋ៤៧គ្រួសារ(ទាំងផ្ទះមិនឆេះនិងផ្ទះឆេះ១២ខ្នងនោះ ) បានស្ម័គ្រចិត្តយល់ព្រមចាកចេញពីទីតាំង ហើយត្រូវអាជ្ញាធរផ្តល់នូវដីដោះដូរគោលនយោបាយដីពីអាជ្ញាធរសង់លំនៅដ្ឋានទំហំ១៥ម គុណ៥០ម នៅតំបន់អភិវឌ្ឍន៍តេជោឈ្នះ ឈ្នះ បឹងជង្រុកឃុំទួលពង្រស្រុកម៉ាឡៃ ។

ចំណែកដីត្រង់កន្លែងភ្លើងឆេះនោះ  អាជ្ញាធរមិនហ៊ានទុកចោលយូរក៏បានកែប្រែវាទៅជាសួនសាធារណ: “សួនប៉ោយប៉ែតតេជោឈ្នះឈ្នះ ” ( សួនថ្មីភ្ជាប់នឹងសួនចាស់) មានទំហំដី៣.៥៦០ម៉ែត្រក្រឡា ក្នុងនោះផ្ទៃសួន៩៦០ម៉ែត្រក្រឡា ការ៉ូឡា ៥៦០ម៉ែត្រក្រឡា  ប្រឡាយ២៤ម០ម៉ែត្រក្រឡា  ចាក់សាប ១.៨០០ម៉ែត្រក្រឡា ដែលចំណាយថវិកាប្រមាណ៨១.៥២៩ដុល្លាសរអា ។

ការកសាងនេះជាការរួមចំណែកបរិច្ចាគថវិកានិងធនធានបស់ឧកញ៉ាឡាយ ប៊ុនប៉ា  លោកប៉ានខែម ប៊ុនថន   លោកអ៊ុំ  រាត្រី  .លោកយ៉ាង គឹមហ៊ុយ  លោកតាំង គឹមរឹទ្ធិ និងសប្បុរសជនជាច្រើនទៀត ។

លោកគាត ហ៊ុល បានបន្តថា : សួននេះកសាងឡើងពីថ្ងៃទី១៨ខែឧសភាឆ្នាំ២០២២ និងរួចរាល់ថ្ងៃទី២១ខែសីហាឆ្នាំ២០២២ ។
មន្ត្រីនិងសប្បុរសជនដែលមិនបានឬខកខានចូលវិភាាកទាន អាចចូលរួមអភិវឌ្ឍន៍សួននេះបន្ថែមពីពេលនេះតទៅទៀត ។

ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងលោកប៉ានខែម បរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី-នាយរងខុទ្ទកាល័យសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងស្រដៀងគ្នាដោយបានថ្លែងអំណរគុណដល់ក្រុមការងារ មន្ត្រីនិងសប្បុរសជនដែលបានឈឺឆ្អាលនិងទទួលខុសត្រូវចូលរួមសម្របសម្រួលនិងកសាង”សួនប៉ោយប៉ែតតេជោឈ្នះឈ្នះ “នៅក្រុងប៉ោយប៉ែត”ជាសួនសាធារណ:ដែលល្អសមរម្យ ស្រស់ស្អាតបម្រើអោយប្រយោជន៍សាធារណ: នេះ ៕ដោយ៖ឃិន គន្ធា