ខេត្តព្រះវិហារ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានអញ្ជើញដឹកនាំក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក និងមានការចូលរួមពី អាជ្ញាធរនៅថ្នាក់មូលដ្ឋាន បាននាំយកថវិកាបេឡាមរណៈសង្គ្រោះ ៤លានរៀល លិខិតចូលរួមរំលែកមរណៈទុក្ខ រួមទាំងគ្រឿងឧបភោគ-បរិភោគមួយចំនួនផងទៀត ទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនកម្ពុជា នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅភូមិរសែនជ័យ ឃុំជាំក្សាន្ដ ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានមានប្រសាសន៍ ពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹក ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ សមាគមអតីតយុទ្ធជនកម្ពុជា ជូនចំពោះក្រុមគ្រួសារសពអតីតយុទ្ធជន ឈ្មោះ គឹម សាវុធ ភេទប្រុស អាយុ ៥៥ឆ្នាំ មុខសញ្ញានិវត្តជន ស្ថិតនៅក្នុងភូមិរសែនជ័យ ឃុំជាំក្សាន្ដ ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ក៏ដូចគ្រួសារសពអតីតយុទ្ធជនកម្ពុជា នៅទូទាំងប្រទេស ជាពិសេសគ្រួសារសពអតីតយុទ្ធជន នៅក្នុងខេត្តព្រះវិហារ។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានមានប្រសាសន៍ទៀតថា គ្រួសារសពអតីតយុទ្ធជន ឈ្មោះ គឹម សាវុធ ក្នុងខណៈនេះទទួលបានថវិកាបេឡាមរណៈសង្គ្រោះពី សមាគមអតីតយុទ្ធជនកម្ពុជា មានចំនួន ៤លានរៀល លិខិតចូលរួមរំលែកមរណៈទុក្ខ ១ច្បាប់ ព្រមទាំងគ្រឿងឧបភោគ-បរិភោគមួយចំនួន ទុក្ខដោះស្រាយក្នុងជីវភាពបានមួយរយៈពេលដែរ។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែង រំលឹកពីថ្នាក់ដឹកនាំកំពូលសមាគម ដែលជានិច្ចជាកាល តែងតែយកចិត្តទុកដាក់ និងគិតគូខ្ពស់ ចំពោះបងប្អូនអតីតយុទ្ធជនកម្ពុជា និងក៏បានរំលឹកពីគំរូវីរភាពដ៏អង់អាចក្លាហាន របស់អតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ដែលកន្លងមកធ្លាប់ចូលរួមចំណែក ក្នុងការកសាង រំដោះជាតិ មាតុភូមិ ឲ្យរួចផុតពីភ្នក់ភ្លើងសង្រ្គាម ធ្វើអោយមានសុខសន្ដិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ រហូតមកដល់គ្រាបច្ចុប្បន្ននេះ ៕ដោយ៖ឡុង សំបូរ