ទីប្រឹក្សា​ហ្វឹកហ្វឺន យោធា​អាម៉េរិក ចំនួន ១០០​នាក់ មកដល់​អ៊ីរ៉ាក់

0


ក្រុមប្រឹក្សា យោធា​អាម៉េរិក រាប់សិប​នាក់ កាលពី​ថ្ងៃ​ពុធ ម្សិលមិញ​នេះ បានមក​ដល់ ក្នុង ប្រទេស  ​អ៊ីរ៉ាក់​ហើយ ក្នុង​គោលបំណង ដើម្បី​ជំនួយ​ដល់​ការ ហ្វឹកហាត់​កងកម្លាំង រក្សា​សន្ដិសុខ ប្រទេស​នេះ ក្នុងការ បន្ដ​បូជា​ញើស​ឈាម អាយុជីវិត របស់​ពួកគេ​ដើម្បី ប្រយុទ្ធ​ប្រឆាំងនឹង ក្រុម​សកម្ម

ប្រយុទ្ធ​រដ្ឋ​ឥស្លាម​។​ន

​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ិន​ហួ ចេញផ្សាយ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៤ នេះ​ឲ្យ​ដឹងថា នៅក្នុង​តំបន់ ភាគ​ខាងជើង​អ៊ីរ៉ាក់ មាន​ក្រុមប្រឹក្សា​យោធា អាម៉េរិក រហូតដល់​ទៅ ១០០​នាក់ បាន​មកដល់​ជាមួយនឹង យន្ដហោះ​ពីរ​គ្រឿង នៅក្នុង​ខេត្ត អាន​បា ដែលជា​ខេត្ត​កំពុង​មានការ

ប៉ះទង្គិច​ខ្លាំងក្លា និង​ត្រូវបាន​គេ​រំពឹង ថា​នឹង​ចាប់ផ្ដើម​ដំណើរការ​ហ្វឹកហាត់​កង​ទ័ព​អ៊ីរ៉ាក់ ដើម្បី ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ឧទ្ទាម​ឥស្លាម​និយម IS ដែល​បាន​កាន់កាប់​ផ្នែក​ធំៗ​នៅក្នុង​ខេត្ត​។​
​ក្រុមប្រឹក្សា​យោធា​អាម៉េរិក នឹង​បើក​ការបណ្ដុះបណ្ដាល និង​ផ្ដល់​ប្រឹក្សា​ដល់​កងកម្លាំង​អ៊ីរ៉ាក់ រួមទាំង​មន្ត្រី ប៉ូលិស និង​គាំទ្រ​ដល់​ក្រុម​អ្នក​ប្រយុទ្ធ​កុលសម្ព័ន្ធ ក្នុង​កិច្ចខិតខំ​របស់​ពួកគេ ដើម្បី​ប្រយុទ្ធ​នឹង​ក្នុង​ឥស្លាម និយម ដែល​បាន​កាន់កាប់​ទីក្រុង​ជាច្រើន រួមទាំង​ក្រុង​តូចៗ ផ្សេងទៀត ក្នុង​ខេត្ត​អាន​បា​ថែមទៀត​។​ង

​ចាប់តាំងពី​ខែធ្នូ ឆ្នាំ​មុននេះ ការវាយប្រហារ​របស់​ក្រុម​សកម្មប្រយុទ្ធ​បំបែក​ខ្លួន បាន​បន្ដ​មិន ស្រាក​ស្រា​ន នៅក្នុង​តំបន់​ភាគ​កណ្ដាល​អ៊ីរ៉ាក់ ពី​តំបន់​ភាគ​ខាង លិច​រដ្ឋធានី​បា​កដាដ ទៅដល់ ខេត្ត​អាន​បា ដែល​ជួប ការវាយប្រហារ​ជា​បន្ដបន្ទាប់​រវាង​កង​រក្សា​សន្ដិសុខ និង​ក្រុម​ឧទ្ទាម​។​
​ខណៈពេល​ជាមួយគ្នា​នោះដែរ ក្រុម ឧទ្ទាម​រដ្ឋ​ឥស្លាម​មួយ​នេះ ត្រូវបាន​គេ​រាយការណ៍​ឲ្យ​ដឹងថា គ្រោង​កាន់ កាប់​រដ្ឋធានី បា​កដាដ​របស់​អ៊ីរ៉ាក់ ក៏​ដូចដែល ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស បាន​រាយ ការណ៍​ផងដែរ​ថា ការប៉ះទង្គិច​គ្នា​ម្ដង​មាន​រយៈពេល ជាមួយ​សប្ដាហ៍ រវាង​ក្រុម IS និង​កង​រក្សា​សន្ដិសុខ​អ៊ីរ៉ាក់ ក្នុង​ប្រយុទ្ធ​គ្នា ដើម្បី​កាន់កាប់​យក តំបន់​អា​ប៊ូ និង​ព្រលានយន្ដហោះ​អន្ដរជាតិ ក្នុង​រដ្ឋធានី​បា​កដាដ ក្នុងពេល​ឆាប់ៗ​៕