កម្លាំងអាវុធហត្ថខេត្តតាកែវឃាត់ខ្លួនមនុស្សម្នាក់រួមនិងវត្ថុតាងថ្នាំញៀនជិត ៤គីឡូក្រាម

0

តាកែវ : កំម្លាំងអាវុធហត្ថខេត្តតាកែវដឹកនាំលោក ង៉ែត ចាន់ធី មេបញ្ជាការរង និងលោក ហួត វឿន នាយការិយាល័យប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងចុះបង្ក្រាបករណីគ្រឿងញៀន ដោយដកហូតវត្ថុតាងបានជិត៤គីឡូក្រាម នៅចំណុចរោងខាងត្បូងផ្ទះរបស់ជនសង្ស័យស្ថិតនៅ ភូមិសង្កែ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី ៩ ខែ មករា ឆ្នាំ២០២៤ វេលាម៉ោង៩និង៣០នាទី។

ការបង្រា្កបនេះគឺធ្វើឡើងក្រាយមានការអនុញ្ញាតិពីលោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងសម្របសម្រួលនិតិវិធីពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ។
លោក ង៉ែត ចន្ធី មេបញ្ជាការរងកងរាជអាវុធហត្ថបានអោយដឹងថា ក្នុងប្រតិបត្តិការនេះកំលាំងរបស់លោកបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ ឆែម ជាតិ ភេទប្រុសអាយុ៣៨ឆ្នាំ ជនជាតិខ្មែរ (រក្សាទុកប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់)រស់នៅភូមិសង្កែឃុំ ត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។
ដោយដករហូតវត្ថុតាងរួមមាន-ម្សៅក្រាមពណ៌សថ្លាចំនួន០៧កញ្ចប់ទម្ងន់: ២៣០,៧៧ក្រាម (គិតទាំងសំបក់ថង់)
ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០២គ្រឿង ក្រដាសវីងចំនួន០២សន្លឹកទូរសព្ទ័ចំននួន០២គ្រឿង
ម៉ូត០១គ្រឿងព្រមទាំងសម្ភារ:ជក់និងច្រកថ្នាំញៀនមួយចំនួនទៀតផងដែរ ។
ជនសង្ស័យឈ្មោះ ឆែម ជាតិ បានសារភាពថា ថ្នាំញៀនដែលសមត្ថកិច្ចដកហូតគឺខ្លួនបានទិញពីរឈ្មោះ ស សុងឃៀង ហៅ ពែក រស់នៅម្ដុំជើងភ្នំតាម៉ៅ ស្ថិតភូមិខ្សាច់លប់ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
លោកមេបញ្ជាការរងបានអោយដឹងទៀតថា លុះនៅវេលាម៉ោង ១៤ និង ០០ នាទី ថ្ងៃទី ១០ ខែមករាឆ្នាំ ២០២៤ កម្លាំងជំនាញបានបន្តចុះទៅចំណុចរោងស័ង្កសី ជើងភ្នំតាម៉ៅ ស្ថិតនៅភូមិខ្សាច់លុប ឃុំត្រពាំងសាប ស្រុកបាទីខេត្តតាកែវ (តែម្ចាស់រោង ឈ្មោះ ស សុងឃៀង មិននៅ) កម្លាំងជំនាញបានរាយការណ៍ជូនទៅថ្នាក់លើដើម្បី សុំគោលការណ៍ ធ្វើការត្រួតពិនិត្យឆែកឆេរ បានរកឃើញម្សៅក្រាម ពណ៌សថ្លា ចំនួន០៣ដុំធំ ( រកឃើញក្នុងរោងជីកដីកប់ ) និងចំនួន ១៥ កញ្ចប់ធំ (រកឃើញដាក់ក្នុងធុងបាស) ដែលមានទម្ងន់៣,៩១០,៧៦ក្រាម ។

បច្ចុប្បន្នជនសង្ស័យដែលកំលាំងជំនាញឃាត់ខ្លួន សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធី ចំណែកឈ្មោះស សុងឃៀង ភេទប្រុស ដែលជាមេខ្លោងជួញដូរគ្រឿងញៀន ដែលបានរត់គេចខ្លួន កម្លាំងសមត្ថកិច្ចកំពុងបន្តបន្តស្របន្តស្រាវជ្រាវ ដើម្បីឃាត់ខ្លួនយកមកផ្ទន្ទាទោសតាមច្បាប់៕