បេក្ខជនប្រកួត ប្រជែងតំណែង ប្រធានាធិបតី អណត្តិថ្មី របស់ប្រទេស ប្រេស៊ីល ទាំងពីររូប បាន ព្យាយាមតស៊ូមិតគ្នាទៅវិញទៅមក យ៉ាងស្មិត ស្មាញរហូតឈានដល់វគ្គចុងក្រោយ និង ត្រៀមសម្រាប់ការ បោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅថ្ងៃទី២៦ ខែតុលា ខាងមុខនេះ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី ១៦ ខែតុលា នេះទៀតថា បេក្ខភាព ប្រធានាធិបតីស្ថិតនៅ ផូលស្ទើ ដាតាហ្វូឡា បានតស៊ូមតិជាមួយគ្នា ដោយលោក អេស៊ីយ៉ូ ណេវែស ទទួលបានសម្លេងបោះឆ្នោតគាំទ្រ ៤៥ភាគរយ ស្របពេលដែលលោកស្រី ប្រធានាធិបតី ឌីម៉ា រួសេហ្វ ដែលជាបេក្ខជនមួយរូបដែរ បានទទួលតែ ៤៣ ភាគរយប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ លទ្ធផលខាងលើនេះ គឺប្រកៀកប្រកិតគ្នាបំផុត ហើយគ្រប់គ្នា បានសម្លឹង ឃើញថា បេក្ខជន ទាំងអស់បានខិតខំប្រឹងប្រែង ខ្លាំងណាស់ក្នុងការបង្ហាញគោល នយោបាយ និង កំនែទម្រង់ដឹកនាំប្រទេស ដែលមានផ្ទៃដី និង ប្រជាជនច្រើនបំផុតលំដាប់ទី ៥នៅលើសកល លោកមួយនេះ ឲ្យបានរីកចំរើនជាងមុន។
រំលឹកកាលពីសប្តាហ៍មុន ការស្ទង់មតិ