សាលាគណខេត្តកំពង់ធំ បានប្រារព្ធកម្មវិធីអបអសាទរ ពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ 

0

កំពង់ធំ÷ ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៤ សាលាគណខេត្តកំពង់ធំ និងមន្ទីរធម្មការ និងសាសនាខេត្ត បានប្រារព្ធកម្មវិធី អបអសាទរ ពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ របស់សាលាគណខេត្តកំពង់ធំ ទាំង២គណៈ សម្រាប់ខេត្តកំពង់ធំក្រោមព្រះអធិបតីភាព-អធិបតីភាព សម្ដេចព្រះឧត្តមចរិយា បណ្ឌិត ឈឹងឈា ឧត្តមប្រឹក្សាគណៈសង្ឃ នៃព្រះរាជាណាចក្រកម្ពុជា  ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា​។

មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ របស់សាលាគណខេត្តកំពង់ធំ ក៏មានការអញ្ជើញចូលរួមពីលោកជំទាវ នួន ប៊ុនណា រដ្ឋលេខាធិការ​​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ចាយ​ បូរិន​ រដ្ឋមន្ត្រីក្រសួង​ធម្មការ​ និងសាសនាព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណគណៈខេត្តកំពង់ធំ , ស្ថិតក្នុងវត្តឥន្រ្ទីយ៍សំវរៈសង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណគណៈមហានិកាយខេត្តកំពង់ធំ បានមានសង្ឃដីកាថា ខ្លឹមសារអនុសំវច្ឆរមហាសន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លេីក​ទី​៣១ ទូទាំងខេត្តដែលមានខ្លឹមសារដូចខាងក្រោមនេះ៖១-គណៈសង្ឃគ្រប់ជាន់ថ្នាក់គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ត្រូវពង្រឹងយន្តការដែល មានស្រាប់និងកែលម្អបន្ថែមលើការដឹកនាំបព្វជិត ភិក្ខុ សាមណេរ ឱ្យស្ថិតក្នុងវិន័យ សីលធម៌
។​ ២-បន្តការយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំនិងពង្រឹងពុទ្ធិកបឋមសិក្សាឱ្យបានរឹងមាំ មាននិរន្តរភាពនិង គុណភាពខ្ពស់។​ ៣-ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា មានភារកិច្ចសហការជាមួយអគ្គាធិការដ្ឋាន ពុទ្ធិកសិក្សាជាតិ ក្នុងការរៀបចំដាក់បញ្ចូលមេរៀនសមាធិ-វិបស្សនានិងការបដិបត្តិជាក់ស្តែងក្នុងកម្មវិធីសិក្សា នៃសាលាពុទ្ធិកៈគ្រប់កម្រិតជាជំហ៊ានៗ។​
៤-គណៈសង្ឃគ្រប់លំដាប់ថ្នាក់បន្តលើកទឹកចិត្តមន្ត្រីសង្ឃនិងព្រះសង្ឃនៅទូទាំងប្រទេស ដើម្បីចុះ អប់រំសីលធម៌ ចរិយាធម៌​ និងធម្មវិជ្ជាដល់កុលបុត្រកុលធីតាខ្មែរក្នុងសាលាសាធារណៈ (សាលារបស់រដ្ឋ) និង តាមសហគមន៍នានាដើម្បីលើកកម្ពស់គុណធម៌ សីលធម៌ សុជីវធម៌ សង្គហធម៌ ព្រហ្មវិហារធម៌ សុចរិតធម៌​ និងការចែករំលែកជាវិជ្ជមានក្នុងសង្គម។

៥-អំពីការផ្សព្វផ្សាយព្រះធម៌របស់បព្វជិត ភិក្ខុ សាមណេរ ជាធម្មកថិកអ្នកសម្តែងធម៌ត្រូវធ្វើឡើងឱ្យ ស្របតាមក្រឹត្យក្រមធម៌វិន័យរបស់អ្នកបួស មិនត្រូវប្រាសចាកអង្គនៃធម្មកថិក មិនគប្បីមានមោទនភាពជ្រុល ក្នុងការសម្តែងធម៌ មិនត្រូវសម្តែងក្នុងន័យវាយប្រហារបំបាត់ប្រពៃណីទំនៀមទម្លាប់ខ្មែរដ៏ល្អ ដោយប្រកាន់ថា ខ្លួនបរិសុទ្ធ។​
៦-សម័យកាលនេះជាសម័យកាលសាកលភាវូបនីយកម្ម ក្នុងនោះប្រព័ន្ធបច្ចេកវិទ្យាមានលក្ខណៈទំនើប ហើយត្រូវបានប្រើប្រាស់ជាមធ្យោបាយ ដើម្បីទាញយកផលប្រយោជន៍វិជ្ជមានជាច្រើនដល់សង្គមមនុស្ស ប៉ុន្តែ ផលអវិជ្ជមានក៏បានកើតមានឡើងក្នុងវឌ្ឍនភាពនៃប្រព័ន្ធបច្ចេកវិទ្យាទំនើបនេះផងដែរ។ ៧-ក្នុងព្រះរាជាណាចក្រកម្ពុជា ពិតជាសម្បូរទៅដោយប្រាសាទបុរាណ​ និងវត្តអារាមចំណាស់ៗ ដែលមានតម្លៃមហាសាលមិនអាចកាត់ថ្លៃបាន ព្រមទាំងវត្តអារាមសាងថ្មីជាច្រើនទូទាំងប្រទេស។ ទន្ទឹមនឹងនេះប្រាសាទ បុរាណមួយចំនួន ត្រូវបានចុះបញ្ជីបេតិកភ័ណ្ឌជាតិនិងសម្បត្តិបេតិកភ័ណ្ឌពិភពលោក។ អត្ថបទសាលាគុណខេត្តកំពង់ធំ-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប៕