​ពិភពលោក​បង្កើន​សក​ម្ម​ភាព​ទប់ ទល់​ជំងឺ​វីរុស​អេ​បូ​ឡា​

0

​តាម​របាយការណ៍​ថ្មី​បំផុត​របស់​អង្គ ការ​សុខភាព​ពិភពលោក វីរុស​អេ​បូ​ឡា បានសម្លាប់​មនុស្ស​៤.៤៩៣​នាក់ ហើយ មកទល់ពេលនេះ ។ វីរុស​អេ​បូ​ឡា​ត្រូវ បាន​គេ​ចាត់ទុកថា ជា​វិបត្ដិ​នៅក្នុង​វិស័យ វេជ្ជសាស្ដ្រ​នា​សម័យកាល​សាកល​ភា​វូប នីយកម្ម ក្រុម​វេជ្ជសាស្ដ្រ​នៅ​មិនទាន់ អាច​រកឃើញ​ឱសថ​ដែល​

អាច​ទប់ស្កាត់ ការ​រាលដាល​នៃ​វីរុស​អេ​បូ​ឡា​ប្រកប ដោយ​ប្រសិទ្ធភាព ។
​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការ​សុខភាព ពិភពលោក​កាលពី​ថ្ងៃទី​១៥ ខែតុលា​បាន ជំ​រុញឱ្យ​ប្រទេស​ជា​សមាជិក​បង្កើន​ការ ផ្ដល់ជំនួយ និង​បរិក្ខារ​ពេទ្យ​ដល់​ប្រទេស ដែល​រង​ផលប៉ះពាល់​ខ្លាំងជាងគេ​បំផុត ដោយសារ​វីរុស​អេ​បូ​ឡា ។ សម្ភារ បរិក្ខារ សាមញ្ញ​មិនអាច​ទប់ស្កាត់ ការ ឆ្លង​រាលដាល​បានឡើយ ។​index

​ការដែល​បុគ្គលិក​សុខាភិបាល​របស់ អង្គការសហប្រជាជាតិ​ទី​២ បាត់បង់​ជីវិត ដោយសារ​វីរុស​អេ​បូ​ឡា បង្កឱ្យមាន​ការ ព្រួយបារម្ភ​កាន់តែខ្លាំង​ឡើង ដោយ​ក្រុម គ្រូពេទ្យ​ស្ម័គ្រចិត្ដ​ក្នុងការ​ទប់ស្កាត់​វីរុស អេ​បូ​ឡា ។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​អាមេរិក​កាល ពីថ្ងៃ​ទី​១៥ ខែតុលា បានប្រកាស​ឱ្យដឹងថា ពលរដ្ឋ​អាមេរិក ត្រូវតែ​ទុកចិត្ដដ​ល់រ​ដ្ឋា ភិ​បាល​នៅក្នុង​ការទប់ស្កាត់​ការឆ្លង​រាល ដាល​នៃ​វីរុស​អេ​បូ​ឡា ។ អាមេរិក​បាន ចាត់វិធានការ​ទប់ស្កាត់​វីរុស​អេ​បូ​ឡា​នេះ ឆ្លង​រាលដាល​ដល់​អាមេរិក ដោយ​ត្រួត ពិនិត្យ​ស៊ីត​ណ្ហ​ភាព​នៅលើ​រាងកាយ​អ្នក ដំណើរ​ទាំងអស់​ដែល​មកពី​ទ្វីបអាហ្វ្រិក​។
​រដ្ឋមន្ដ្រី​សុខាភិបាល​ប្រទេស​ជាស​មា គម​អឺរ៉ុប​ទាំង​២៨​បាន​ជួបប្រជុំគ្នា​នៅ​ថ្ងៃ ទី​១៦ ខែតុលា ក្នុងប្រទេស​ប៊ែ​ល​ហ្សិ​ក​ពី វិធានការ​ទប់ស្កាត់​វីរុស​អេ​បូ​ឡា ។

អឺរ៉ុប បង្ហាញ​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ក្រោយ ពេល​ប្រទេស​អេ​ស្ប៉ា​ញ រកឃើញ​មាន ករណី​ឆ្លង​រាលដាល​វីរុស​អេ​បូ​ឡា ។ រដ្ឋា ភិ​បាល​បារាំង​ក៏បាន​ចាត់វិធានការ​ទប់ ស្កាត់​ឆ្លង​ចូល​ប្រទេស​បារាំង​ដោយ​ការ ត្រួតពិនិត្យ​តាម​ជើងយន្ដហោះ​ដូចគ្នា ។ បា​រាំងជា​ប្រទេស​ដែលមាន​ពលរដ្ឋ​មកពី ទ្វីបអាហ្វ្រិក​រស់នៅ​ច្រើនជាងគេ​នៅ​តំបន់ អឺរ៉ុប​ដោយសារតែ​បារាំង​ជា​អតីត​អាណា និគម​ទៅលើ​ប្រទេស​ជាច្រើន​នៅ​ទ្វីប អាហ្វ្រិក ។
​របាយការណ៍​ចុងក្រោយ​បំផុត​របស់​អង្គការ​សុខភាព​ពិភពលោក​បានឱ្យដឹងថា មកទល់ពេលនេះ​មាន​អ្នកស្លាប់​៤.៤៩៣ នាក់ និង​មាន​អ្នក​ឆ្លង ៨.៩៩៧​នាក់​នៅ ៧​ប្រទេស មាន​អាមេរិក អេ​ស្ប៉ា​ញ នី​ហ្សេ​រី​យ៉ា ជា​ប្រទេស​ថ្មី​ដែល​ទើបតែ ឆ្លង​រាលដាល ។​ល
​អង្គការ​សុខភាព​ពិភពលោក​បាន បញ្ជាក់ថា ប្រសិនបើ​គ្មាន​វិធានការ​ទប់ ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​ទេនោះ អេ​បូ​ឡា នឹង​ក្លាយជា​វីរុស​សម្លាប់​មនុស្ស ច្រើន​ទី​២ បន្ទាប់ពី​ជំងឺអេដស៍ 9​បានបង្ហាញ​ថា​លោក ណេ​វែ​ស បានទទួល​សម្លេងគាំទ្រ ៤៦​ភាគរយ រីឯ​លោកស្រី រួ​សេ​ហ្វ​បាន ៤៤​ភាគរយ​។ ទោះបីជា​បែប​ក៏ដោយ លទ្ធផល​សរុប ជា​ផ្លូវការ​ក្រោយ​ការ បោះឆ្នោត អាច​នឹងមាន​ខុសប្លែក ហើយ​ត្រូវ​រង់ចាំ​មើល​លទ្ធផល​ក្រោយ ការបោះឆ្នោត​ថ្ងៃទី​២៦ ខែតុលា​៕