ឥណ្ឌា ទទួលបាន​ជោគជ័យ ក្នុង​ការបាញ់​បង្ហោះ ផ្កាយរណប ទៅកាន់​ទី​លំហ

0

​មន្ត្រីជាន់ខ្ពស់​ផ្នែក​អវកាស​មួយរូប បាន​និយាយ​ឲ្យ​ដឹង​នៅ​ព្រហស្បតិ៍​នេះ​ថា ឥណ្ឌា ពិតជា​ទទួលបាន​ជោគជ័យ ក្នុង​ការបាញ់​បង្ហោះ​ផ្កាយរណប ស៊ើបអង្កេត​ទៅ កាន់ ទី​លំហ ដោយបាន​បាញ់​ចេញពី​ភាគ​ខាងជើង តំបន់ ស្រី​ហារី​កូតា​។​

ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួ ចុះផ្សាយ​នៅ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៤​ថា ក្រុមប្រឹក្សា​អង្គការ ស្រាវជ្រាវ​ផ្នែក​អវកាស​ឥណ្ឌា បាន​ផលិត​ផ្កាយរណប​ដោយ​ខ្លួនឯង ហើយ​បាន​បាញ់​បង្ហោះ​ទី​កា​ន់ទី​លំហ ផ្កាយរណប​នោះ​មាន​ឈ្មោះថា “IRNSS 1C” ។ ការបាញ់​នេះ​ទៀតសោត ដោយ​ប្រើ​គ្រាប់​រ៉ុក្កែត​ឈ្មោះ​PSLV C26 ។​
index

ការបាញ់​បង្ហោះ​ផ្កាយរណប​នេះ ជា​គោលបំណង​មួយ​ដើម្បី ឃ្លាំមើល​សកម្មភាព​នៅក្នុង តំបន់​ដែល​វា​មាន​ទំហំ ស្រដៀង​នឹង​ប្រព័ន្ធ​ជី​ភី​អេស​(GPS) របស់​សហរដ្ឋ​អាម៉េរិក ដែរ ។​
​លោក K. Radhakrishnan​ប្រធាន​ក្រុមប្រឹក្សា​ខាងលើ​បាន​លើកឡើងថា “​ឥណ្ឌា បានទទួល​ជោគជ័យ លើ​ការបាញ់​បង្ហោះ IRNSS 1C.” ។ ផែនការ​បន្ទាប់ សម្រាប់​ឆ្នាំក្រោយ​នោះ នឹង​បន្ត​បង្ហោះ​ផ្កាយរណប​ថ្មីៗ​ទៀត ។​

​គួររំលឹកថា ឥណ្ឌា បាន​បាញ់​បង្ហោះ​ផ្កាយរណប​ដំបូង​គេ និង​ចំនួន​២​ទៅកាន់​ទី​លំហ​នោះ រួមមានៈ IRNSS 1A និង​IRNSS 1B ដោយ​បាញ់​បង្ហោះ​ក្នុង​ខែកក្កដា ឆ្នាំ​២០១៣ និង​ខែមេសា ឆ្នាំ​២០១៤​កន្លងទៅនេះ ៕