កំពង់ធំ÷ ដោយមើលឃើញពីសកម្មភាព ដ៏មមាញឹករបស់ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ឋជនកម្ពុជា ខេត្តកំពង់ធំ ក្នុងការបម្រើនិងដោះស្រាយការលំបាកជូនដល់អតីតយុទ្ធជន និងប្រជាជននៅក្នុងខេត្តកំពង់ធំ។ នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ឧកញ៉ា គីម ផារ៉ា និងលោកជំទាវ ជាបុត្រាបុត្រី របស់ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានឧបត្ថម្ភមីជាតិចំនួន១២០កេស ក្នុងនាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដើម្បីបន្តបម្រើសកម្មភាពមនុស្សធម៌បន្តទៅទៀត។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឧកញ៉ា គីម ផារ៉ា និងលោកជំទាវ ដែលកន្លងមកតែងតែបានជួយឧបត្ថម្ភស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ហើយនៅថ្ងៃនេះ លោកឧកញ៉ា និងលោកជំទាវ ក៏បានឧបត្ថម្ភមីជាតិចំនួនចំនួន១២០កេសបន្ថែមទៀតដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង និងសមាគមអតីតយុទ្ឋជនកម្ពុជា ខេត្តកំពង់ធំ ក្នុងសកម្មភាពការងារមនុស្សធម៌ ដើម្បីបម្រើនិងដោះស្រាយនូវការលំបាកខ្វះខាត ជូនបងប្អូនអតីតយុទ្ធជននិងប្រជាជននៅក្នុងខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានប្តេជ្ញាចិត្តនាំយកអំណោយគ្រឿងឧបភោគបរិភោគទាំងនេះ ទៅឧបត្ថម្ភជូនក្រុមគ្រួសារអតីតយទ្ធជន និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅតាមមូលដ្ឋាននានា ក្នុងខេត្តកំពង់ធំ ឲ្យបានទាន់ពេលវេលា និងចំគោលដៅ និងបានសូមគោរពជូនពរឯកឧត្ដម លោកឧកញ៉ា លោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ៕អត្តបទតំបន់សឹករងកំពង់ធំ