បន្ទាយមានជ័យ៖ ឯកឧត្ដម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា និងជាប្រធានយុទ្ធនាការបោះឆ្នោត មានប្រសាសន៍ថា៖ ថ្ងៃជ័យជំនះ ៧មករា ១៩៧៩ ៧មករា២០២៤ នាំមកនូវសន្តិភាពនិងការអភិវឌ្ឍន៍ ដូចដែលបងប្អូនបានឃើញស្រាប់នូវសមិទ្ធផលដ៍ច្រើនអនែក រួមមានទាំងសាលារៀន មន្ទីពេទ្យ
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវក្រាលបេតុង ផ្លូវក្រាលគ្រួស អាងទឹកនិងប្រឡាយខ្វាត់ខ្វែង សម្រូលដល់ការដាំដុះ និងដឹកជញ្ជូនកសិផល របស់ពលរដ្ឋបង្កើនសេដ្ឋកិច្ចគ្រួសារ ប្រកបដោយសុខដមរមនា។
ឯកឧត្ដម ឈើយ ចាន់ណា ថ្លែងដូច្នេះ ក្នយងពិធីអបអសាទរខួបអនុសាវរីលើកទី ៤៥ ថ្ងៃជ័យជំនះ ៧មករា ១៩៧៩- ២០២៣ នាស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ ជួបសំណេះសំណាល រវាងក្រុមការងារថ្នាក់ជាតិចុះជួយស្រុក ជាមួយមេក្រុមបក្សឃុំភូមិ និងចូលរួមពិសារអាហារសាមគ្គីថ្ងៃទី១៣ មករា២០២៤។
ក៍មានវត្តមានជាអធបតីរួមមាន ឯកឧត្ដម ប្លែកវារី អនុប្រធានគណបក្សខេត្តតំណាងឯកឧត្ដម អ៊ុំ រាត្រី ប្រធានគណបក្សខេត្តឯកឧត្ដម អ៊ុង សំអាត ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកស្វាយចេក ឯកឧត្ដម កែវ អូម៉ាលីល្សក្រុមការងារចុះជួយមូលដ្ឋានស្រុកស្វាយចេក លោកឧត្ដមសេនីយ៍ សិទ្ធ ឡោះ ប្រធានខ២៧ ចុះជួយមូលដ្ឋានស្រុកស្វាយចេក លោក លឿង សុភ័ក្ដ ប្រធានគណះបក្សស្រុកស្វាយចេក ក្រុមការងារបក្សស្រុកនិងក្រុមការងារបក្សឃុំភូមិចូលរួម។
លោក លឿង សុភ័ក្ដ ប្រធានគណះបក្សស្រុកស្វាយចេក រាយការណ៍ស្ថានភាព ក្នុងពេលយុទ្ធនាការ និងលទ្ធផលលើការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អណត្តិទី៥ ឆ្នាំ២០២២ គាំទ្រ cpp ឈ្នះដាច់ ១៨.៨០០ សំឡេង កើនឡើង ៩៦៩ សំលេង លទ្ធផលបោះជ្រើសរើសតំណាងរាស្រ្ត និតិកាលទៅ៧ ឆ្នាំ២០២៣ គាំទ្រCpp ២១ ៥២២ កើនឡើង ២ ៧២២សំលេង បើគិតពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២៣កើនឡើង ៨៤៨២សំលេង សរុបរួមស្រុកស្វាយចេកសំលេងគាំទ្រកើនជាលំដាប់ ដោយសាប្រជាជនបានយល់យ៉ាងច្បាស់អំពីគោលនយោបាយដ៍ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ។
ការឈ្នះសំឡេងឆ្នោតភ្លូកទឹកភ្លូកដី ដោយការខិតខំប្រឹងប្រែងរបស់ក្រុមការចុះជួយមូលដ្ឋានស្រុកស្វាយចេក ដែលមានលោក ឧត្ដមសេនីយ៍ សិទ្ធ ឡោះ ប្រធានខ២៧ ចុះជួយមូលដ្ឋានស្រុកស្វាយចេក និងក្រុមការងារផងដែរ។
ឯកឧត្ដម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា និងជាប្រធានយុទ្ធនាការបោះឆ្នោតអសាកលបានរំលឹកប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងខួបអនុស្សាវរីយ៍លើកទី៤៥នៃទិវាជ័យជម្នះ៧មករា ដោយសូមឧទ្ទិសឲ្យស្មារតីថ្ងៃរំដោះជាតិនេះអោយស្ថិតនៅក្នុងក្រអៅបេះដូងប្រជាជន កម្ពុជាគ្រប់រូប ។និងជានិមិត្តរូបនៃសាមគ្គីជាតិនិងមហាគ្រួសារខ្មែរស្ថិតនៅជាអមតៈ។
ឯកឧត្ដម ឈើយ ចាន់ណា បានបន្តថា : នយោបាយឈ្នះ ឈ្នះរបស់អគ្គមគ្គទ្ទេសក៍ឯក ស្ថាបនិកតេជោហ៊ុន សែន ដែលនាំមកនូវសន្តិភាពពេញលេញនិងកំពុងបន្តដំណើរទៅមុខប្រកបដោយភាពជឿជាក់លើមាគ៌ាប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ ។ដោយ៖ឃិន គន្ធា




































