កំពង់ឆ្នាំង៖កុមារីអាយុ៥ឆ្នាំម្នាក់បានធ្លាក់ចូលទឹកបឹងលង់ស្លាប់នៅ ពេលកុមារីរងគ្រោះទៅបង់សំណាញ់ជាមួយឪពុកបង្កើតរបស់នាង។ហេតុការណ៍នេះបានកើតឡើងម៉ោង៣និង៣០នាទី រសៀលថ្ងៃទី១៦ ខែតុ លា ឆ្នាំ២០១៤ នៅក្នុងភូមិពោធិម្រះ ឃុំ
ចក ស្រុកបរិបូរណ៏ខេត្តកំពង់ឆ្នាំង។ មន្ត្រីនគរបាលមូលដ្ឋានបាននិយាយអោយដឹងថាៈ កុមារីរងគ្រោះមានឈ្មោះ ផាន រចនា អាយុ៥ឆ្នាំឪពុកឈ្មោះម៉ៅ សាវុធ អាយុ៣៥ឆ្នំងម្តាយឈ្មោះតឿ សុផន អាយុ៣៧ឆ្នាំ គ្រួសារនេះមានកូនចំនួន៣នាក់ស្រី២ប្រុស១។
ចំណែកក្មេងស្រីរងគ្រោះជាកូនស្រីពៅ និងមានទីលំនៅភូមិ ឃុំកន្លែងកើតហេតុ។មន្ត្រីនគរបាលបានបន្តថាៈ គ្មានអ្នកណាបានឃើញក្មេងស្រីនោះធ្លាក់ទឹកលង់ស្លាប់របៀបណានោះទេប៉ុន្តែ នៅមុនពេលកើតហេតុ គ្រួសារនេះមានម្តាយ ឪពុក និងកូនទាំងអស់មានគ្នា៥នាក់ បាននាំគ្នាទៅបង់សំ ណាញ់នៅចំណុចលូបឹងប្រាសាទក្នុងភូមិឃុំកើតហេតុខាងលើ។តាមទម្លាប់ដែលធ្លាប់ទៅជារៀងរាល់ថ្ងៃនោះស្ត្រីជាម្តាយបាននាំកូនប្រុសបង ទៅដើរដកម្អមតាមស្រែ ចំណែកកូនស្រី២នាក់ទៀតបាននៅបង់សំណាញ់ជាមួយឪពុក។
ពេលឪពុកកំពុងយកសំណាញ់អូសចូលក្នុងលូ ដើម្បីចាប់ត្រីបានទុកកូនចោលនៅលើគោក រយៈពេលប្រហែលជាង១០នាទី ទើបឪពុកចេញពីលូមកវិញ ស្រាប់តែបានកូនមិនឃើញ ហើយបានព្យាយាមរកមិនឃើញទៀត ក៏សង្ស័យថាបានធ្លាក់ចូលទឹក ក៏មុជទឹករាវរកទើបប្រទះឃើញកូនខ្លួនបានស្លាប់បាត់ទៅហើយ។
ក្រោយពេលដឹងថាកូនបានស្លាប់ ប្តីបានស្រែកហៅប្រពន្ឋ ហើយបានមកជុំគ្នា និងបាននាំយកសពកូនស្រីមកផ្ទះវិញទាំងក្តីសោកស្តាយក្រៃលែង។លោក ឆាយ ចន្ថា មេឃុំចក បាននិយាយអោយដឹងថាៈ គ្រួសារនេះក្រីក្រខ្លាំងណាស់ ប្តីទៅបង់សំ ណាញ់ប្រពន្ឋទៅដកម្អមតាមស្រែជារាងរាល់ថ្ងៃ ដើម្បីយកទៅលក់បានប្រាក់ក្នុងមួយថ្ងៃ៤-៥ពាន់រៀល ដើម្បីចិញ្ចឹមជីវិតនិងកូនៗ ។ សពក្មេងស្រីរងគ្រោះត្រូវបានឪពុកម្តាយ យកមកធ្វើបុណ្យតាមប្រពៃណីនៅក្នុងលំនៅដ្ឋាន ក្រោមការជួយឧបត្ថមជ្រុំជ្រែងពីអ្នកស្រុកជិតខាង និងអាជ្ញាធរនៅក្នុងមូលដ្ឋាន៕