បន្ទាយមានជ័យ៖ លោក បោន ប៊ិន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អតីតប្រធានក្រុមការងារចុះមូលដ្ឋានស្រុកភ្នំស្រុក នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ បានអញ្ជេីញជួបសំណេះសំណាលជាមួយសមាជិក-សមាជិការ គណបក្សប្រជាជនកម្ពុជាស្រុក និងឃុំទាំង៦ សរុបចំនួន១៤០នាក់។
ពិធីនេះប្រារព្ធធ្វេីឡេីងនៅសាលប្រជុំគណបក្សប្រជាជនកម្ពុជាស្រុកភ្នំស្រុក ដោយមានការអញ្ជេីញចូលរួមពីសំណាក់ លោក ឃ្លោក នួយ លោក ជឹម ប៊ុនអាន អនុប្រធានក្រុមការងារចុះជួយស្រុក លោក ជូ បុត្រ ប្រធានគណៈកម្មាធិការគណបក្សស្រុកភ្នំស្រុក។
ក្នុងឱកាសនោះលោក បោន ប៊ិន ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញេីសួរសុខទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត បន្ទាយមានជ័យ ឯកឧត្តម ឌិត ទីណា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ជូនចំពោះសមាជិក-សមាជិការគណបក្សដោយក្តីនឹករលឹកផងដែរ។
ជាមួយគ្នានោះលោក ក៏បានថ្លែងអំណរគុណដល់សមាជិក-សមាជិការ នៃគណបក្សប្រជាជនកម្ពុជាស្រុកភ្នំស្រុក ដែលកន្លងមកបានខិតខំយ៉ាងសកម្មដេីម្បីប្រជាជន និងគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យយ៉ាងធំធេង។
លោកបន្តថា បេីទោះបីលោកត្រូវបានផ្លាស់ប្តូរទៅជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតក៏ដោយ ក្នុងនាមគណបក្សប្រជាជនកម្ពុជានៅតែរួមសុខ រួមទុក្ខជាមួយគ្នាជារៀងរហូត ដោយមិនបោះបង់បងប្អូនប្រជាជនចោលឡេីយ គឺយេីងបន្តរួមគ្នាជាមួយគណបក្សប្រជាជន ដេីម្បីប្រជាជននិងប្រទេសជាតិ បន្តទៀតដោយគ្មានងាករេឡេីយ៕ដោយ៖ ឃិន គន្ធា