ថវិកាបេឡាសង្គ្រោះមរណៈ៤លានរៀល ប្រគល់ជូនគ្រួសារសពលោកពលបាលឯក យ៉ង សារ៉េត នៅស្រុកស្ទោង

0

កំពង់ធំ÷ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៤ លោក ព្រំ ឆដា អភិបាលរងស្រុក តំណាងលោក សាយ គឹមឡម អភិបាលស្រុក និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ស្រុកស្ទោង ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ រំលែកទុក្ខ និងប្រគល់ថវិកាបេឡាសង្គ្រោះមរណៈ ជូនគ្រួសារសពលោកពលបាលឯក យ៉ង សារ៉េត នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅថ្មីៗដោយរោគាពាធ។

ការសំណសំណេះសំណាលនៅក្នុងឱកាសនោះ លោកលោកអភិបាលរងស្រុកស្ទោង បានសម្តែងនូវសមានចិត្តរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពដែលបានបាត់បង់ មេគ្រួសារ ស្វាមី  ឪពុក ក៏ដូចជាសាច់ញាតិជាទីស្រឡាញ់យ៉ាងអាឡោះអាល័យដែលបានលះបង់ សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ សាសនា ព្រះ មហាក្សត្រ និងក្រុមគ្រួសារដោយមិនខ្លាចនឿយហត់។

ទន្ទឹមនឹងនេះ លោក ព្រំ ឆដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅមដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានយកចិត្តទុកដាក់សួរសុខទុក្ខ និងជីវភាពបងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារឱ្យកាន់តែប្រសើរឡើង។

លើសពីនេះលោក ព្រំ ឆដា អភិបាលរងស្រុកស្ទោង បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសរដ្ឋបាលឃុំកំពង់ចិនត្បូង ត្រូវយកចិត្តទុកដាក់ដល់គ្រួសារអតីតយុទ្ធជន ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាការជួយសង្គ្រោះផ្សេងៗផងដែរ។

គួរបញ្ជាក់ផងដែរថា ថវិកាដែលប្រគល់ជូនគ្រួសារសពនៅពេលនេះ មានចំនួន ៤.០០០.០០០រៀល  (បួនលានរៀលគត់)៕

អត្ថបទលោក ឆុន ឆេងក្រឹម