បន្ទាយមានជ័យៈពលករខ្មែរចំនួន33នាក់ ដែលត្រូវបានសមត្ថកិច្ចថៃឃាត់និងតុលាការខេត្តស្រះកែវប្រទេសថៃចោទប្រកាន់ឆ្លង់ដែនចូលកាប់ឈើខុសច្បាប់ត្រូវបានតុលាការថៃដោះលែងនិងបញ្ជមកវិញហើយកាលពីល្ងាចថ្ងៃទី16ខែតុលានេះតាមច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត។ លោក នេត្រ
សេរី អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវបានអោយដឹងថា ពលករខ្មែរដែលថៃចាប់ទាំង33នាក់ពិតជាត្រូវបានតុលាការថៃលើកលែងការចោទប្រកាន់ និងបានធ្វើ ការដោះលែងបញ្ជូនមកកម្ពុជាវិញជាមួយនិងពលករដទៃទៀតដែលឆ្លងដែនខុសច្បាប់។
ការលើកលែងទោសនេះបានធ្វើឡើងបន្ទាប់ពីមានការអន្តរាគមន៍សុំអោយមានការលើកលែងទោសពីអគ្គកុងស៊ុលកម្ពុជា។ក្នុងនោះលោកបានបញ្ជាក់ថាពលករទាំងអស់សុទ្ធសឹងជាជនរងគ្រោះចាញ់ការឃោសនារបស់មេខ្យល់។ តាមសម្តីពលករម្នាក់ដែលរស់នៅខេត្តព្រៃវែងបាននិយាយថាគាត់ត្រូវបានមិត្តភក្តិបបួលទៅរកការងារធ្វើនៅប្រទេសថៃដែលមានថៅកែម្នាក់ជាអ្នកនាំនិងដឹកទៅដល់ច្រកចូល តែគាត់អត់បានស្គាល់ឈ្មោះទេ ។
លុះទៅដល់ទីនោះគាត់ក៏ត្រូវបាន គេប្រគល់ អោយកាន់រណាយន្ត។លុះពេលចូលដល់ក្នុងព្រៃពួកគាត់ត្រូវបានទាហានថៃចាប់ខ្លួនទាំងមិនទាន់ធ្វើសកម្មភាពផង រួចបញ្ជូនទៅឃុំ ខ្លួន ក្នុងខេត្តស្រះកែវ។ពួកពលករនិយាយថាពួកខ្វះខាតសោហ៊ុយធ្វើដំណើរវិលត្រឡប់ទៅតាមលំនៅដ្ឋានស្រុកកំណើត។