អភិបាលខេត្តកំពង់ចាម ជួបសំណេះសំណាលជាមួយប្រតិភូគណៈកម្មការរៀបចំការប្រកួតបាលទាត់ពានរង្វាន់ឯកឧត្តម អ៊ុន ចាន់ដា សន្តិភាព

0

កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ បានអនុញ្ញាតិឱ្យគណៈប្រតិភូកីឡាគណៈកម្មការរៀបចំពានរង្វាន់បាល់ទាត់ ឯកឧត្តម អ៊ុន ចាន់ដា សន្តិភាព រដូវកាលទី២ ឆ្នាំ២០២៤ ដឹកនាំដោយលោកបណ្ឌិត សុះ សាក់រ៉ូនី ប្រធានគណៈកម្មការ ដើម្បីផ្តល់អនុសាសន៍ណែនាំដល់គណៈកម្មការ ក្នុងការរៀបចំ ព្រមទាំងបានឧបត្ងមថវិការ និងសំភារៈ ដែលមាន_ទឹកប្រាក់សរុប ៤០លានរៀល បាល់ចំនួន ៥០គ្រាប់ ពានជ័យលាភី និងសម្ភារៈ ជាច្រើនទៀត ។

សូមជម្រាបថា ដើម្បីចូលរួមចំណែកក្នុងការ លើកកម្ពស់ និងអភិវឌ្ឍន៏ វិស័យកីឡា ក្នុងស្រុកស្ទឹងត្រង់ គណៈកម្មការ បានរៀបចំនូវមហាព្រឹត្តិការណ៍ ការប្រកួត បាល់ទាត់ ពានរង្វាន់ ឯកឧត្តម អ៊ុន ចាន់ដា សន្តិភាព រដូវកាលទី២ ឆ្នាំ២០២៤ ចាប់ពី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ រហូតដល់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។

ដើម្បីឱ្យកម្មវិធីមហាព្រឹត្តិការណ៍ ការប្រកួតបាល់ទាត់ កាន់តែមានភាពអធិបអធមនោះ គណៈកម្មការ បានគោរពអញ្ជើញ ឯកឧត្តម អ៊ុន ចាន់ជា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ជាអធិបតីក្នុងពិធីបិទ មហាព្រឹត្តិការណ៍ការប្រកួត បាល់ទាត់ ពានរង្វាន់ ឯកឧត្តម អ៊ុន ចាន់ដា សន្តិភាព រដូវកាលទី២ ឆ្នាំ២០២៤ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២.០០រសៀល នៅទីលានបាល់ទាត់ គម្រោង អភិវឌ្ឍន៏ដីឡូត៍ វីអាយអិនឌី ស្ថិតនៅក្នុងភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ៕