ខេត្តបន្ទាយមានជ័យ៖កំលាំងនគរបាលការពារព្រំដែនគោគលេខ៨០៧ជាច្រើននាក់ក្រៅពីការងារការពារបូរណភាពទឹកដីគឺបាននិងកំពុងកសាងទីបញ្ជាការដ្ឋានថ្មីទៀតដើម្បីពង្រឹងកំលាំងទប់ស្កាត់ពលករចំណាកស្រុកខុសច្បាប់រយះពេលកន្លងមកមានហូរហែ។
លោកវរះសេនីយ៍ទោ ប្រាក់ សាំ មេបញ្ជាការវរះនគរបាលការពារព្រំដែនគោគលេខ៨០៧បានប្រាប់ថា៖កំលាំងនគរបាលការពារព្រំដែនគោគលេខ៨០៧គឺគ្រប់គ្រងភូមិសាស្គ្រខាងត្បូងទល់និងនគរបាលការពារព្រំដែនគោគលេខ៩១១ព្រំប្រទល់ស្រុកអូរជ្រៅបន្ទាយមានជ័យនិងខាងជើងទល់ស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យ។
លោកបញ្ជាក់ទៀតថា៖ការគ្រប់គ្រងការពារបូរណភាពទឹកដីដោយកំលាំងនគបាលការពារព្រំដែនគោកលេខ៨០៧គឺការងារត្រួតស៊ីគ្នាមានកំលាំងយោធាកងពលតូចលេខ៥១និងកំលាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តនិងកំលាំងយោធាអភិវឌ្ឍន៍យោធភូមិភាគទី៥។មានកន្លែងខ្លះការគ្រប់គ្រងត្រួតស៊ីគ្នាតែការងារមិនត្រូវបានសហការគ្នាធ្វើឡើយនេះជាការងារផលលំបាកតាមបន្ទាត់ព្រំដែនតែនៅពេលដែលមានបញ្ហាប៉ះគ្នាគ្រប់អង្គភាព។
លោកវរះសេនីយ៍ទោ ប្រាក់ សាំ បានបន្តថា៖កំលាំងនគរបាលការពារព្រំដែនគោកលេខ៨០៧ក្រៅពីការងារការពារបូរណភាពទឹកដីគឺត្រូវចូលរួមទប់ស្កាត់រាល់បទល្មើសឆ្លងដែនមានដូចជាពលករចំណាកស្រុកខុសច្បាប់និងការជួញដូរមនុស្សនិងគ្រឿងញៀនឆ្លងដែនទំនិញគេចពន្ធជាដើម។
ហើយត្រូវចូលការពារភូមិឃុំសុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋតាមបន្ទាត់ព្រំដែននិងចូលរួមជួយដល់ប្រជាពលរដ្ឋក្រីក្រីជួយធ្វើផ្ទះនិងជួយឧបត្ថម្ភសម្ភារះផ្សងៗជាដើម។និងកំលាំងនគរបាលការពារព្រំដែនបានកសាងបន្ទាយនិងកន្លែងអាហារដ្ឋានរួមគ្នាដើម្បីពង្រឹងកំលាំងតាមបន្ទាត់ព្រំដែន
ទៀតផង៕