បន្ទាយមានជ័យ៖ ស្ត្រីម្នាក់ជាបុគ្គលិកគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុភីអិលភីត្រូវរថយន្តធំដឹកខ្សាច់បុកស្លាប់ ពេលចេញពីផ្ទៈទៅធ្វើការនៅក្រុងប៉ោយប៉ែត។រឿងរាវនេះកើតឡើងនៅ ព្រឹក ថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៤ តាមបណ្តោយជាតិលេខ៥ ស្ថិតក្នុងភូមិសាលាក្រហម ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
តាមការអះអាងរបស់មន្ត្រីនគរបាលចរាចរណ៍បានឲ្យដឹងថាស្ត្រីរងគ្រោះដែលស្លាប់នោះមាន ឈ្មោះ វែង សាវ៉ៃ អាយុជាង២០ឆ្នាំជាបុគ្គលិកផ្នែកប្រមូលឥណទាន ក្រុងប៉ោយប៉ែតសព រស់នៅភូមិគៀប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
តាមការអះអាងរបស់មន្ត្រីនគរបាលចរាចរណ៍បានឲ្យដឹងបន្តទៀតថា មុនពេលកើតហេតុនោះ ស្ត្រីរងគ្រោះបានជិៈម៉ូតូម៉ាក ហុងដាឌ្រីម ពាក់ផ្លាក់លេខបន្ទាយមានជ័យ1L.1503 បើកចេញពីផ្ទះ តាមបណ្តោយផ្លូវជាតិលេខ៥ទិសដៅពីកើតទៅលិចលុះបើកមកដល់ចំណុចកើតហេតុស្រាប់តែត្រូវបានរថយន្តធុនធំ ដឹកខ្សាច់ដែលមិនស្គាល់អត្តសញ្ញាណបើកបុកហើយកិនធ្លាយពោះស្លាប់ភ្លាមៗ ក្រោយពីម្ចាស់ដឹងថាមានកិនមនុស្សស្លាប់ហើយបើករថយន្តគេចបាត់។
ក្រោយវាស់វែងហើយរថយន្តសង្គ្រោះមន្ទីពេទ្យបង្អែកស្រុកអូរជ្រៅ ដឹកសពជនរងគ្រោះទៅប្រគល់ជូនសាច់ញាតិដើម្បីធ្វើបុណ្យតាមប្រពៃណីនៅផ្ទះសព។
មន្ត្រីនគរបាលបានបញ្ជាក់ថាក្រោយពីរថយន្តធុនធំដឹកខ្សាច់ដែលមិនស្គាល់អត្តសញ្ញាណបានបុកមនុស្សស្លាប់ហើយបើកគេចបាត់នោះកំលាំងជំនាញកំពុងធ្វើស្រាវជ្រាវនិងរកចាប់ដើម្បីយកកមអនុវត្តតាមច្បាប់ហើយម៉ូតូជនរងគ្រោះត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅដើម្បីដោះស្រាយនៅពេលក្រោយ៕ដោយ៖ឃិន គន្ធា