ខេត្តបន្ទាយមានជ័យ៖រយះពេល២ខែក្នុងឆ្នាំ២០១៤នេះកំលាំងនគបាលដែលឈរជើងតាមបន្ទាត់ព្រំដែនបានចាប់រថយន្តស៊េរីទំនើបដែលចោលួចនាំចូលពីប្រទេសថៃចំនួន២គ្រឿងព្រោះតែស្ថានភាពធូរលុងតាមបន្ទាត់ព្រំដែនទើបគេអាចនាំចូលរថយន្តសេរីទំនើបខុសច្បាប់ចូលមកស្រុកខ្មែរបានយ៉ាងងាយ
ដូច្នេះ។ ជាក់ស្តែងនៅថ្ងៃទី២៧កញ្ញា២០១៤វេលាម៉ោង១៧.៤០នាទីនៅតាមបន្ទាត់ព្រំដែនក្បែរច្រកបឹងស្ថិតក្នុងភូមិសាមគ្គីឃុំគោករមៀតស្រុកថ្មពួកមានរថយន្ត១គ្រឿងធុនវីកូពណ៌ស្ករដែលមានពាក់ស្លាកលេខ៥៥៥០ក្រុងថេបមហាណាខនត្រូវបានកំលាំងនគរបាលការពារព្រំដែនគោកលេខ៨០៧ចាប់បាននៅពេលចោរថៃលួចមកលក់អោយឈ្មួញខ្មែរ។
នៅពេលចោរថៃលួចនាំចូលដល់ព្រំដែនក្នុងទឹកដីកម្ពុជាកម្លាំងតម្រួតបានបាញ់រះជាង១០គ្រាប់ចូលមកកម្ពុជាក្រោយពេលកំលាំងនគបាលការពារព្រំដែនគោកលេខ៨០៧ចាប់រថយន្តហើយប្រគល់ជូនស្នងការនគរបាលខេត្តភ្លាមៗផងដែរ។ នៅថ្ងៃទី១៥តុលា២០១៤នេះកំលាំងយោធាវរះសេនាតូចលេខ៥០៥ក៏ចាប់បានរថយន្ត១គ្រឿងធុនម៉ាស្តារស៊េរីទំនើបពាក់ស្លាកលេខខេមរះភូមិន្ទ២.១៩១០ដែលរកឃើញស្លាកលេខថៃ២៩០១ចាន់បូរី នៅវេលាម៉ោង៦.៣០នាទីព្រឹកនៅចន្លោះច្រករបៀងខុសច្បាប់ចំការគោនិងសេះងាប់ស្ថិតស្រុកស្វាយចេក។
ហើយត្រូវកំលាំងយោធាវរះសេនាតូចលេខ៥០៥ចាប់បានចន្លោះច្រករបៀងខុសច្បាប់ចំការគោនិងសេះងាប់ត្រង់ចំណុចចំការលោកហៀបបានប្រគល់ជូនយោធភូមិភាគទី៥។ គួររំលឹកថា៖កាលពីថ្មីៗនេះលោកនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងទទួលការងារព្រំដែនយោធភូមិភាគទី៤និង៥បានប្រមានខ្លាំងៗដល់កំលាំងដែលឈជើងតាមបន្ទាត់ព្រំដែនត្រូវបិតច្រករបៀងខុសច្បាប់និងទប់ស្កាត់រថយន្តក្តៅប្រភេទរថយន្តចោថៃលួចនាំមកលក់ឈ្មួញខ្មែរដោយខុសច្បាប់និងទំនិញគេចពន្ធមិនត្រូវអោយកើតមានឡើយ។
ច្រករបៀងខុសច្បាប់ចន្លោះច្រករបៀងខុសច្បាប់ចំការគនិងសេះងាប់ស្ថិតស្រុកស្វាយចេកគឺជាច្រករបៀងដែលឈ្មួញលួចនាំចូលត្រាក់ទ័ររថយន្តក្តៅម៉ូតូក្តៅជាញឹកញាប់មកហើយនៅពេលដែលបែកការទើបចាប់បានរថយន្តសេរីទំនើបនេះតែបើស្ងាត់ៗវិញរថយន្តសេរីទំនើបគឺចូលម៉ាសេរី៕