កំពត: ប្រជាពលរដ្ឋ នៅស្រុកដងទង់ខេត្ត កំពត បានប្រាប់បណ្ដាញសារព័ត៌ មានក្នុងស្រុក អោយដឹងថា ដីនៅពីរខាងមុខ ទំនប់អាងទឹក លោកតាហៃសូន្យ អតីតអភិបាល ស្រុកដងទង់ ត្រូវបានពលរដ្ឋមួយគ្រួសារ ដឹកដីយកមកចាក់លុប រំលោភយកដីធ្វើជាកម្មសិទ្ធិ។
អង្គភាពផ្សារព័ត៌មានយើងមិនអាចសំការបំភ្លឺ ពីអាជ្ញាធរនិងមន្ត្រីជំនាញបានទេ ដោយសារមិនស្គាល់លេខ ទូរសព្ទ ទូរសព្ទ។
ពលរដ្ឋស្រុកដងទង់មួយចំនួនបានលួចខ្សឹបប្រាប់បណ្ដាញព័ត៌មានក្នុងស្រុកថា ទំនប់អាងទឹកមួយនេះ លោកតាហាយសូន្យ អតីតអភិបាលស្រុកដងទង់ បាននាំប្រជាពលរដ្ឋ នៅក្នុងស្រុកមកជីកធ្វើជាទំនប់ ការពារគ្រាប់ប្លោងជំនាន់សង្គ្រាម ហើយនៅបច្ចុប្បន្ននេះ ត្រូវបានគេយកដីមកចាក់ នៅពីមុខទំនប់ធ្វើជាកម្មសិទ្ធិ ។
សូមបញ្ជាក់ផងដែលថា ទំនប់អាងទឹកលោកតា ហាយ សូន្យ ស្ថិតនៅភូមិសុភី ឃុំស្រែជា ខាង ជើង ស្រុកដងទង់ ខេត្តកំពត
អាជ្ញាធរមូលដ្ឋាន និង មន្ត្រីជំនាញកំពុងតែរក្សាភាពស្ងៀមស្ងាត់ ដូចជាខ្លាចអំណាច របស់បុគ្គល ដែលរំលោភយកដីរដ្ឋធ្វើជាកម្មសិទ្ធិ។
ប្រជាពលរដ្ឋ នៅភូមិសុភីសូមអំពាវនាវឲ្យឯកឧត្តមបណ្ឌិតមកធនិនអភិបាល នៃគណៈ អភិបាល ខេត្តកំពត និង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង សុរិ យោដី មេត្តាជួយពិនិត្យ មើលផងទាន។
អង្គភាពសារព័ត៌មានយើង រង់ចាំបកស្រាយ ជូនរាល់ម៉ោងធ្វើការ ប្រសិនបើមានប្រតិកម្ម អ្វីមួយកើតឡើង៕