ភ្នំពេញ: ការអំពាវនាវរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើឡើងស្របពេលដែល អាកាសធាតុបានចុះត្រជាក់ខ្លាំង នៅក្នុងភូមិសាស្ត្រជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន និងបានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។
ក្រសួងបានបញ្ជាក់ អំពីទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន នៅតែបន្តឥទ្ធិពលគ្របដណ្តប់មកលើភាគឦសាន ជាមួយនឹងខ្យល់មូសុងឦសានខ្សោយ។ ស្ថានភាពអាកាសធាតុចុះបែបនេះ នឹងកើតឡើងក្នុងរវាង ៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤៕