​ស្ត្រី​ម្នាក់​កំពុង​ឈរ​មើល​ស្រែ​នៅ​ចិញ្ចើម​ថ្នល់ជាតិ​ស្រាប់​តែមាន​រថយន្ត​ម៉ាក​ហា​លេ​ដឺ​បុក​ស្លាប់​ភ្លាម​នៅ​និង​កន្លែងកើតហេតុ​

0

​ខេត្តបន្ទាយមានជ័យ​
​គួ​ឲ្យ​ហួសចិត្ត​ណាស់​ស្ត្រី​ម្នាក់​គ្រាន់តែ​កំពុង​ឈរ​មើល​ស្រែ​នៅ​ចិញ្ចើម​ថ្នល់ជាតិ​សុកៗ​សោះ​ស្រាប់​តែមាន​រថយន្ត​ហា​លេ​ដឺ​បើ​កមក​បុក​ទាំង​ទទឹងទិស​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​នៅ​កន្លែងកើតហេតុ​តែម្តង​។​គ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង​នៅវេលា​ម៉ោង ១​ថ្ងៃត្រង់​ទី​១៦​ខែតុលា​ឆ្នាំ​២០១៤​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​06 ស្ថិតក្នុង​ភូមិ​ព្រៃ​មាន់​ឃុំ​រហាល ស្រុ​ព្រះនេត្រព្រះ​ខេត្តបន្ទាយមានជ័យ​បង្ករ​។​ស​មិត្ត​កិច្ច​នៅ​ស្រុក​ព្រះនេត្រព្រះ​បាន​ឲ្យ​ដឹងថា​មុន​កើតហេតុ​នោះគេ​បានឃើញ​រថយន្ត​ម៉ាក​ហា​លេ​ដឺ​ពណ៌​ស្ករ​ពាក់​ស្លាក់​លេខ​ភ្នំពេញ ២k.៤00២​បើកបរ​image (1)

ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បើក ពី​លិចទៅ​កើត​លុះដល់​ចំណុចកើតហេតុ​រថយន្ត​នោះបាន​រេ​ចង្កូត​ពី​ត្បូង​ទៅ​ជើង​វិញ​ក៏​ទៅបុក​ជនរងគ្រោះ​កំពុង​ឈរ​មើល​ស្រែ​នៅលើ​ចិញ្ចើម​ថ្នល់ជាតិ​បណ្ដាល​ឲ្យ​ស្លាប់​និង​កន្លែងកើតហេតុ​តែម្តង​រីឯ​រថយន្ត​បងក​ហោះ​ទៅ​ធ្លាក់​នៅ​វាលស្រែ​ក្រោយពេល​កើតហេតុ​រួច​ជនបង្ក​ក៏​បើកទ្វារ​ចេញពី​រថយន្ត​គេចខ្លួនបាត់​តែម្តង​។​ស​មិត្ត​image (1)

កិច្ច​បានបញ្ជាក់​ថា​ជនរ​ង​គ្រោះ​មានឈ្មោះ ពេញ វៀន ភេទ​ស្រី​អាយុ 60​ឆ្នាំ​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​ចំណែក​សព​ត្រូវបាន​ស​មិត្ត​កិច្ច​ប្គ​ល់​ទៅ​ឲ្យ​ក្រុម​គ្រសារ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តា​ប្រពៃណី​នៅផ្ទះ​របស់​សព​។​ចំណែក​រថយន្ត​បង្ក​វិញ​ត្រូវបាន​នគ​បាល​ស្រុក​ព្រះនេត្រព្រះ​យកទៅ​រក្សារ​ទុក​នៅ​អធិការ​ស្រុក​ព្រះនេត្រព្រះ​រងចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​៕​