គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំការងារសន្តិសុខ ជាមួយភាគីពាក់ព័ន្ធ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

0

កំពង់ធំ÷ ឯកឧត្តម សុក ហៃ អភិបាលរងខេត្ត ជាប្រធានលេខាធិការដ្ឋាននៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតខេត្ត លោក ជា ពុំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត លោកអភិបាលរងក្រុង/ស្រុកទាំង៩ តំណាងគណបក្សនយោបាយ ប្រធានមន្ទីរ និងកម្លាំងទាំងបី បានអញ្ជើញចូលរួមកិច្ចប្រជុំការងារសន្តិសុខ ជាមួយភាគីពាក់ព័ន្ធ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ធំ។

លោក ជា ពុំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តបានលើកឡើងថា ដើម្បីឱ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិសុខល្អប្រសើរ ធានាបាន នូវសណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម គ្មានការភិតភ័យ ឬបំភិតបំភ័យដូចជា គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងគណៈកម្មា ធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ បានដាក់ចេញនូវផែនការ អន្តរស្ថាប័នស្តីពី កិច្ចការពារការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និង ការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤។ ដើម្បីអនុវត្តឱ្យបានល្អយុត្តិធម៌ត្រឹមត្រូវ នៃថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៥ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅសាលាបឋមសិក្សាអនុវត្តអាចារ្យលាក់ខាងមុខនេះ។

ថ្លៃងនៅក្នុងកម្មវិធីនេះផងដែរឯកឧត្តម សុក ហៃអភិបាលរងខេត្ត បានមានប្រសាសន៍ថា កិច្ចសហការក្នុងកិច្ចការងារបោះឆ្នោត អាជ្ញាធរមានសមត្ថកិច្ច បន្តពង្រឹងការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អាជ្ញាធរពាក់ព័ន្ធ ជួយជំរុញការចេញអត្តសញ្ញាណប័ណ្ណខ្មែរថ្មី ជូនប្រជាពលរដ្ឋឱ្យបានរហ័ស ជាពិសេសការចុះបញ្ជីឈ្មោះបោះឆ្នោតដែលបានធ្វើរួចហើយមិនទាន់បាន ឱ្យបានទាន់ពេលបោះឆ្នោតខាងមុខ។ សូមគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាលអញ្ជើញទៅដាក់ពាក្យ សង្កេតការណ៍តាមការណែនាំ។

ឯកឧត្តម សុក ហៃ ប្រធានលេខាធិការដ្ឋាននៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតខេត្ត បានជំរុញដល់ក្រុមការងារទាំងអស់ មេត្តាបន្តចូលរួមសហការ និងការគាំទ្រដល់ គ.ខ.ប ក្នុងការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ និងចូលរួមអនុវត្តតាមតួនាទី/ភារកិច្ច ដោយត្រូវគោរពច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធី ក្រមសីលធម៌ឱ្យបានខ្ជាប់ខ្ជួន ដើម្បីឱ្យដំណើរការបោះឆ្នោតក្នុងឆ្នាំ២០២៤នេះ សម្រេចបានជោគជ័យ។ សូមចូលរួមបន្តអនុវត្តវិធានការការពាររបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការ រាលដាលជំងីឆ្លងកាចសាហាវថ្មី ទាំងអស់គ្នា។

សូមបញ្ជាក់ផងដែរថា ថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ឋសភានីតិកាលទី៥ ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលាបឋមសិក្សាអនុវត្តអាចារ្យលាក់ ដោយមានគណបក្សនយោបាយចំនួន៤÷ មានគណបក្សប្រជាជនកម្ពុជាបេក្ខជនមាន៦នាក់ គណបក្សឆន្ទៈខ្មែរមានបេក្ខជនមាន៦នាក់ គណបក្សកម្លាំងជាតិមានបេក្ខជន៦នាក់ គណបក្សហ្វ៊ុនស៊ិនប៉ិចមានបេក្ខ៦នាក់ សរុបរួមមាន២៤នាក់ផងដែរ។ អត្ថបទលោក ធូ កែវមុន្នី