សៀវភៅ​ប្រវត្តិសាស្ត្រ​ត្រូវបាន​ចែកជូន​ដល់​សិស្ស និស្សិត​ជាង ២ ពាន់​នាក់ នៅ​សាកលវិទ្យាល័យ គ្រប់គ្រង​និង សេដ្ឋកិច្ច​

0

​​ក្រចេ​៖​ពិធី​ចែក​ឯកសារ​សៀវភៅ​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​ក្នុងអំឡុង​ឆ្នាំ (១៩៧៥ ទៅ ដល់​ឆ្នាំ ១៩៧៩) សិស្សានុសិស្ស នៃ​វិទ្យាល័យ ព្រះកុសុមៈ និង វិ​ទ្យ​ល័យ​ក្រចេះ​ក្រុង និង​និស្សិត​នៃ សាកលវិទ្យាល័យ គ្រប់គ្រង​និង សេដ្ឋកិច្ច (UME) កាលពី​ព្រឹក​ថ្ងៃទី ០៥ ខែ មិនា ឆ្នាំ ២០១៤ ស្ថិតនៅក្នុង​សាលា​សាកលវិទ្យាល័យ​គ្រប់គ្រង និង សេដ្ឋកិច្ច​ខេត្តក្រចេះ​។​

នាឱកាស​នោះ​លោក គឹម ធន នាយករង​នៃ​សកលវិទ្យា​ល័យ គ្រប់គ្រង និង សេដ្ឋកិច្ច​ ​បាន​មានប្រសាសន៍ថា នេះ​គឺជា​ទិវា​ប្រកបដោយ​សេចក្តី​រីករាយ​យ៉ាង​ក្រៃលែង ដែល​ក្រសួង​អប់រំ យុវជន និង កីឡា ព្រមទាំង មណ្ឌល​ឯកសារ​កម្ពុជា និង សាខា​សាកលវិទ្យាល័យ​គ្រប់គ្រង​និង​សេដ្ឋកិច្ច បានរៀបចំ​កម្មវិធី​នេះ​ឡើង​ក្នុង​គោលបំណង​ដើម្បី​លើកស្ទួយ​វិស័យ​អប់រំ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធិភាព​ឡើង​ទ្វេដង​ទៅដល់​សិស្ស និស្សិត​ដែល​កំពុងតែ​សិក្សា​បន្ត​នៅ​សាលា​រដ្ឋ​និង សាលា​ឧ​ត្ត​មសិ​ក្សា នាពេល​បច្ចុប្បន្ន​។​ លោក នាយករង​នៃ​សាខា​សាកលវិទ្យាល័យ​គ្រប់គ្រង​និង​សេដ្ឋកិច្ច​បាន​បន្ត​ឱ្យដឹងថា ​វិស័យ​អប់រំ គឺជា​កត្តា​សំខាន់​សម្រាប់​ផ្តល់​ចំណេះដឹង​ដល់​សិស្ស និស្សិត និង​ដើម្បី​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​ប្រទេសជាតិ​ឱ្យ​កាន់តែ​មានការ​រីកចំរើន​។​

​ចំណែក​លោក ឌី ខាំ​បូ​លី អ្នកនិពន្ធ​សៀវភៅ​ប្រវត្តិ​សាសន៍​កម្ពុជា​ប្រជាធិបតេយ្យ​បាន​មានប្រសាសន៍ថា ការនិពន្ធ នឹង​ចងក្រង​សៀវភៅ​នេះ​ឡើង ក្នុង​គោលបំណង ដើម្បីឱ្យ​យុវជន យុវនារី​បាន​យល់ច្បាស់​អំពី​ប្រវត្តិសាស្ត្រ និង​ភាព​ជូ​ចត់​របស់​ប្រទេស​កម្ពុ​ជានា​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​ដឹ​ន​នាំ​ដោយ សា​ឡុ​ត​ស ហៅ (​ពល​ពត​) ធ្វើឱ្យ​ប្រជាជន​កម្ពុជា​ស្លាប់​យ៉ាង​រង្គាល ដែល​បង្ក​ឱ្យ​ប្រជាជន​ជាង ២​លាន​នាក់​ស្លាប់បាត់​បង់ជីវិត​យ៉ាង​អ​នោ​ច​អ​ធ័​ម​។​

នៅក្នុង​ឱកាស​នោះ​ផងដែរ លោក ស្រី ទន់ សា​អ៊ី​ម អនុរដ្ឋលេខាធិការ​នៃ​ក្រសួង អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា នេះ​គឺជា ស្នាដៃ​មួយ​ដែល​កូន​ខ្មែរ​បាន​ចងក្រង​នូវ​សៀវភៅ​ប្រវត្តិ​សា​សស្ត្រ​ដ៏​មាន​សារៈ​ដើម្បី​ប​ញ្ចៀ​ប​ឱ្យ​កាន់តែច្បាស់​អំពី​ប្រវត្តិ​សាសន៍​របស់​កម្ពុជា ទៅកាន់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស និង​ដល់​យុវជន យុវនារី​ជំនាន់​ក្រោយ​ត្រូវ​ដឹង​អំពី ភាពឈឺចាប់​របស់​យុវជន យុវនារី​ជំនាន់​នោះ​ដែល​បាន​រងគ្រោះ​យ៉ាង​អយុត្តិធម៌​។​ ​លោក ស្រី​បាន​បន្ត​បន្ថែមថា ដូច្នេះ​យុវជន យុវនារី​ត្រូវ​សិក្សា​អំពី​ប្រវត្តិសាស្ត្រ​ដ៏​ជូ​ចត់​ដែល​បាន​ចងក្រង​នៅក្នុង​សៀវភៅ​ដើម្បីឱ្យ​កាន់តែ​យល់ដឹង​ច្បាស់​។​Image1 Image2